ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវ ១ខ្សែ ក្នុងស្រុកចិត្របុរី បានបញ្ចប់ការដេញថ្លៃជាស្ថាពរ
គម្រោងជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ ១ខ្សែ ប្រវែងជាង ៤គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ នៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពីលោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី ក្រុមលទ្ធកម្មខេត្ត និងក្រុមហ៊ុនវិនិយោគចំនួន ៤។


លោក ណៃ ឃី មេឃុំបុសលាវ បានឲ្យដឹងថា ផ្លូវ ១ខ្សែនេះ គឺចាប់ពីចំណុចភូមិព្រែកកូវ ដល់ភូមិល្វាទង ក្នុងឃុំបុសលាវ មានប្រវែងសរុប ៤,៣គីឡូម៉ែត្រ ដែលបម្រើជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ សម្រួលការងារដឹកជញ្ជូនដំណាំកសិកម្ម ទំនិញផ្សេងៗ ក៏ដូចជាការធ្វើដំណើរទៅមក។

ក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន ៤ រួមមាន ក្រុមហ៊ុន ចាំង ម៉ានីម៉ិច ដាក់ដេញថ្លៃ ៨១ ៧២០ ០០០រៀល ក្រុមហ៊ុន ស៊ឹម ស៊ីថា ដាក់ដេញថ្លៃ ១៨៩ ៧៤០ ០០០រៀល ក្រុមហ៊ុន អ៊ឹង ចាន់ឡា ដាក់ដេញថ្លៃ ៩៤ ៦៥០ ០០០រៀល និងក្រុមហ៊ុន វ៉េង លាប ដាក់ដេញថ្លៃ ៧៤ ៦០៤ ០០០រៀល។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន វ៉េង លាប ដែលដាក់ដេញថ្លៃទាបជាងគេ។

លោក ឥម ធីរិន អភិបាលរងស្រុកចិត្របុរី បានណែនាំដល់ក្រុមហ៊ុនវិនិយោគដែលទទួលបានគម្រោងពីការដាក់ដេញថ្លៃ ត្រូវចុះទៅសិក្សាដោយផ្ទាល់ ពិនិត្យមើលកិច្ចសន្យា និងលក្ខខណ្ឌគម្រោង និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ធានាបាននូវគុណភាពផ្លូវ។ លោកបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនធ្វើផ្លូវមិនគោរពតាមកិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈ និងមិនឲ្យចូលរួមដេញថ្លៃគម្រោងក្រោយៗទៀត រយៈពេលបីឆ្នាំ៕
អត្ថបទ៖ ប្រុញ វិធិន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


