Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ធ្វើ​សមយុទ្ធ​មីស៊ីល ឆ្លើយ​តប​ការ​បង្ក​ហេតុ​ពី​កូរ៉េ​ខាង​ជើង

បានផុស

នៅ

បញ្ជាការ​យោធា​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​នេះ​ថា ​ខ្លួន​បាន​​ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​​ប៉ាលិស្ទិក​មួយ​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​កង​កម្លាំង​របស់​​ខ្លួន និង​​ជា​សារ​ព្រមាន​ដល់​កូរ៉េ​ខាង​ជើង។

យោធា​កូរ៉េ​ខាង​ត្បូង បាន​ប្រាប់​ថា សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ មាន​គោល​បំណង​បង្ហាញ​ពី​ដំណោះស្រាយ​ដ៏​ខ្លាំង​ក្លា ដើម្បី​ឆ្លើយ​​តប​យ៉ាង​ម៉ឺងម៉ាត់​ទៅ​​នឹង​ការ​បង្ក​ហេតុ​ណា​មួយ​ពី​កូរ៉េ​ខាង​ជើង ដោយ​បន្ថែម​ថា វា​ក៏​គូស​បញ្ជាក់​ផង​ដែរ​នូវ «សមត្ថភាព និង​ការ​ត្រៀម​ខ្លួន​​សម្រាប់​​ការ​វាយ​ប្រហារ​​ជាក់លាក់​ប្រឆាំង​នឹង​ប្រភព​នៃ​ការ​បង្ក​រឿង​របស់​សត្រូវ»។

មីស៊ីល​​នៅ​ក្នុង​សមយុទ្ធ​លើក​នេះ​​​របស់​កូរ៉េ​ខាង​ត្បូង ជា​ប្រភេទ​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី Hyunmoo ហើយ​ត្រូវ​បាញ់​ចូល​ទៅ​​ក្នុង​សមុទ្រ​ខាង​លិច​ប្រទេស។

សមយុទ្ធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​បាញ់​សាកល្បង​មីស៊ីល​ចំនួន​២​លើក​របស់​កូរ៉េខាង​ជើង ក្នុង​អំឡុង​ពេល​២​សប្ដាហ៍​កន្លង​ទៅ​​នេះ។

កូរ៉េ​ខាង​ត្បូង បាន​ចាប់​ផ្ដើម​ផលិត​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​​តាំង​តែ​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​មក​ម៉្លេះ ដើម្បី​រារាំង​ការ​គំរាមកំហែង​ពី​​កូរ៉េ​ខាង​ជើង។ កាល​ពី​ខែ​​ដើម​ខែ​តុលា កូរ៉េ​ខាង​ត្បូង បាន​ដាក់​តាំង​បង្ហាញ​ជា​លើក​ដំបូង​នូវ​មីស៊ីល​ប៉ាលិស្ទិក​ជំនាន់​ថ្មី Hyunmoo-5 របស់​ខ្លួន ដែល​មាន​សមត្ថភាព​អាច​បាញ់​កម្ទេច​លេណដ្ឋាន​ក្រោម​ដី​បាន៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៣ នាទីutes មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម