ព័ត៌មានអន្ដរជាតិ
កាន់តែមិនស្រួល! រុស្ស៊ី គំរាមបាញ់មីស៊ីលអន្តរទ្វីបឲ្យចំរដ្ឋធានីកៀវរបស់អ៊ុយក្រែន
កងកម្លាំងរុស្ស៊ី កំពុងរៀបចំការវាយប្រហារដោយប្រើមីស៊ីលអន្តរទ្វីប RS-26 សំដៅលើរដ្ឋធានីកៀវ ដែលនេះគឺជាការសងសឹកចំពោះអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធលោកខាងលិចប្រឆាំងនឹងក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតរុស្ស៊ី Moskovsky Komsomolets នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤។

របាយការណ៍នេះ បានធ្វើឡើងបន្ទាប់ពីអ៊ុយក្រែន បានបាញ់មីស៊ីល Storm Shadow របស់អង់គ្លេស លើគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូង ដែលការវាយប្រហារនេះកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងទ័ពក្រុងកៀវ បាញ់មីស៊ីល ATACMS ផ្គត់ផ្គង់ដោយអាមេរិក ចូលទឹកដីរុស្ស៊ី។ មីស៊ីលបាញ់ដោយអ៊ុយក្រែន បានវាយប្រហារតំបន់ Kursk និង Krasnodar ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីជនស៊ីវិលរងគ្រោះនោះទេ។
កាសែត Moskovsky Komsomolets បានផ្សាយថា យោធារុស្ស៊ី បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បាញ់មីស៊ីល RS-26 ចេញពីទីក្រុង Astrakhan ដែលស្ថិតនៅក្បែរសមុទ្រកាសព្យែន។
បើយោងតាមអ្នកជំនាញ មីស៊ីលដ៏ខ្លាំងក្លានេះមិនធ្លាប់ត្រូវរុស្ស៊ីប្រើប្រាស់នៅក្នុងការប្រយុទ្ធពីមុននោះឡើយ។ RS-26 មានល្បឿនលឿនជាងសំឡេងដល់ទៅ៥ដង ដែលវានឹងធ្វើឲ្យអ៊ុយក្រែនពិបាកបាញ់ស្ទាក់ណាស់ បើទោះជាប្រើខែលការពារ Patriot របស់អាមេរិកក៏ដោយ។ មួយវិញទៀត RS-26 មានទម្ងន់៥០តោន ហើយក្បាលគ្រាប់វាធំជាងមីស៊ីល Iskander ដែលរុស្ស៊ីធ្លាប់បាញ់លើក្រុងកៀវ ដល់ទៅ៣ដងឯណោះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ រដ្ឋធានីកៀវ បានកើតមានភាពច្របូកច្របល់ខ្លាំង បន្ទាប់ពីអាមេរិកប្រកាសបិទស្ថានទូតបណ្ដោះអាសន្ន ដោយបារម្ភថាអាចមានការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៊ី។ ក្រៅតែពីអាមេរិក ប្រទេសចំនួន៣ទៀតដូចជា ក្រិក អ៊ីតាលី និងអេស្ប៉ាញ ក៏បានបិទស្ថានទូតរបស់ពួកគេនៅក្រុងកៀវផងដែរ៕
ដោយ៖ ឈាង
ចុចអាន៖ កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


