ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា បិទការចូលទស្សនាប្រាសាទមួយចំនួន ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ នាពេលខាងមុខ
អាជ្ញាធរជាតិអប្សរា ប្រកាសបិទការចូលទស្សនាប្រាសាទមួយចំនួន ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

តារយៈលិខិតនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំទិវារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ដោយមានអត្តពលិកជាតិ និងអន្តរជាតិចូលរួមរត់ប្រណាំងប្រមាណ ១៥ ០០០នាក់។
ដើម្បីធានាការរៀបចំពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន អាជ្ញាធរជាតិអប្សរា បានបិទការចូលទស្សនា និងចរាចរតាមទីតាំងមួយចំនួនដូចខាងក្រោម៖ បិទការធ្វើចរាចរ និងចូលទស្សនាថ្ងៃរះសម្រាប់ភ្ញៀវទេសចរ តាមច្រកខាងលិចប្រាសាទអង្គរវត្តចាប់ ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ។

ភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតាតាម ច្រកខាងកើតប្រាសាទអង្គរវត្ត បិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូត ដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ ដោយឡែក គំនូសផ្លូវពណ៌បៃតងនឹងត្រូវបិទចរាចរនៅពេលអត្តពលិកជាតិ និងអន្តរជាតិ រត់ឆ្លងកាត់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


