ព័ត៌មានជាតិ
រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ
ភ្លើងឆេះព្រៃ ជាបញ្ហាដែលតែងតែកើតមានឡើង ក្នុងអំឡុងរដូវប្រាំង ដែលមានអាកាសធាតុក្ដៅហួតហែង។ ដើម្បីទប់ស្កាត់ និងបង្ការទុកជាមុន រដ្ឋបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចេញសេចក្ដីជូនដំណឹងឲ្យប្រជាពលរដ្ឋដែលមានដីទំនេរទុកចោល មិនប្រើប្រាស់ និងមិនមានម្ចាស់ស្នាក់នៅ ធ្វើការកាត់ស្មៅ កាត់ឆ្ការព្រៃ សម្អាតឲ្យអស់ ដើម្បីចៀសវាងឆ្លងរាលដាលដល់ផលដំណាំ និងលំនៅដ្ឋានប្រជាពលរដ្ឋ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលនោះ រដ្ឋបាលក្រុងបានបញ្ជាក់ដែរថា ក្នុងករណីឆេះ បង្កការរាលដាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ជុំវិញករណីនេះដែរ លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី ថា ភ្លើងឆេះព្រៃ ជាបញ្ហាប្រឈមដែលតម្រូវឲ្យស្នងការខេត្ត និងអធិការក្រុង-ស្រុកទាំង ៥ ទូទាំងខេត្តមណ្ឌលគិរី ក៏ដូចជាការិយាល័យពន្លត់អគ្គិភ័យ ដែលដឹកនាំដោយលោក មឿង សុខផល ត្រៀមខ្លួនជានិច្ច ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា។ លោក ឡោ សុខា បានបន្ថែមថា កាលពីឆ្នាំ ២០២៣ កន្លងមក មានករណីភ្លើងឆេះព្រៃ ចំនួន ៣៩លើក លើទីតាំង ៣៩កន្លែងផ្សេងគ្នា៕
អត្ថបទ៖ រៀម សុខហេង








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


