Connect with us

ជីវិតកម្សាន្ដ

រឿងអតីតបេក្ខភាព MasterChef មួយរូប អន់នឹងរ៉ូលីន ប្រែក្លាយជាការអត់ឱនវិញ ក្រោយសុំទោស

បានផុស

នៅ

កាលពីថ្មីៗនេះមានការចាប់អារម្មណ៍ពីសាធារណជន បន្ទាប់អតីតបេក្ខភាព MasterChef លោក ហៃ ហ្សង់ បានផ្ទុះប្រតិកម្មបង្ហាញការហួសចិត្ត ខណ:ដែលតារាសម្តែងនិងកំប្លែងល្បីឈ្មោះ រ៉ូលីន បានធ្វើត្រាប់តាមកាយវិការដូចលោកកាលពីអំឡុងពេលប្រកួតកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា កាលពីថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២៤ មានការចែករំលែកវីដេអូដែលតារាកំប្លែងលោក រ៉ូលីន ធ្វើត្រាប់តាមកាយវិការដូចលោក ហ្សង់ អតីតបេក្ខភាព MasterChef Cambodia រដូវកាលទី៣ ដែលសកម្មភាពនេះ បានធ្វើឲ្យសាមុីខ្លួនហាក់មានការអន់ចិត្តជាខ្លាំង និងបានចេញសារឆ្លើយតបយ៉ាងចាក់ដោតទៅកាន់ រ៉ូលីន។

លោក ហ្សង់ បានចាត់ទុកថាការផលិតវីដេអូបែបនេះ គឺជាទម្រង់នៃការ Bully តាមរយ:ការលេងសើច ខណៈ រ៉ូលីន ក៏ពុំបានសុំលោកសិទ្ធិពីលោកធ្វើវីដេអូនេះដែរ ដែលនាំឲ្យប៉ះពាល់អារម្មណ៍លោកផ្ទាល់់។

ទោះបីជាយ៉ាងណា បន្ទាប់ពីមានប្រតិកម្មខាងលើនេះ នៅព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២៤នេះ តារាពហុជំនាញ រ៉ូលីន បានចេញមកសុំទោសលោក ហ្សង់ ចំពោះការធ្វើវីដេអូត្រាប់តាមដោយមិនបានពិចារណា ខណ:នេះចាត់ទុកជាកំហុសអចេតនា។ រ៉ូលីន បានលើកឡើងថាអរគុណប្អូនបងតែងតែធ្វើឲ្យគេសប្បាយចិត្ត បើបងធ្វើឲ្យគេអត់សប្បាយចិត្ត ឬប៉ះពាល់អារម្មបងក៏អត់សប្បាយចិត្តដូចគ្នា។ អរគុណសម្រាប់ការយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។

ចំណែកលោក ហ្សង់ ក៏បាននិយាយដែរថា គាត់មកសុំទោសខ្ញុំដែរហើយ គាត់ថាគាត់អត់មានចេតនា ហើយគាត់ក៏បានលុបវីដេអូដែលគាត់ធ្វើហ្នឹងចោលដែរ ហើយខ្ញុំក៏អរគុណគាត់ដែរដែលគាត់បានយល់៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម