ព័ត៌មានជាតិ
១១ ខែ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក ស្លាប់-របួសជាង ២៤០ នាក់ និងប៉ះពាល់ផ្ទះជាង ៥ ៥០០ ខ្នង
ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះ គ្រោះធម្មជាតិរួមមាន រន្ទះបាញ់ ខ្យល់កន្ត្រាក់ និងអគ្គិភ័យ បានកើតឡើងចំនួន ១ ១៨២ លើក បណ្តាលឱ្យមនុស្សស្លាប់ជាង ៩០ នាក់ របួសជាង ១៥០ នាក់ និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅថ្ងៃទី ១១ ធ្នូ នេះថា ក្នុងចំណោមគ្រោះធម្មជាតិជាង ១ ពាន់លើក ក្នុងនោះគ្រោះរន្ទះបាញ់កើតឡើង ១២៥ លើក នៅខេត្តចំនួន ២៣ លើកលែងរាជធានីភ្នំពេញ និងខេត្តកែប បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ៣១ ខ្នង ស្លាប់មនុស្ស ៦៨ នាក់ របួស ៥៥ នាក់ និងងាប់គោក្របី ៣៥ ក្បាល។ ក្នុងនោះខេត្តសៀមរាបមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១២ នាក់ ក្នុងចំណោម ២១ លើក។

លោកបានបន្តថា ដោយឡែករយៈពេល ១១ ខែ ឆ្នាំ ២០២៤ នេះដែរ ខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៩២ លើក បណ្ដាលឱ្យរលំផ្ទះចំនួន ៥៤៦ ខ្នង របើកដំបូលផ្ទះ ៤ ១៨៤ ខ្នង របើកដំបូលសាលារៀន ៥១ ខ្នង តូបផ្សារ ៣៩ តូបអគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៧ នាក់ និងរបួស ៣៩ នាក់។

ចំណែកគ្រោះអគ្គិភ័យវិញបានកើតឡើងចំនួន ៧៦៥ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦ នាក់ របួស ៥៨ នាក់ ឆេះផ្ទះ ៧៨៥ ខ្នង តូបផ្សារ ២៦៥ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រសិប្បកម្ម ២៥ កន្លែង និងអគាររដ្ឋបាល ២២ កន្លែង។ ក្នុងនោះនៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេចំនួន ១៤១ លើក បណ្តាលឱ្យឆេះផ្ទះ ១៥៧ ខ្នង តូបផ្សារ ២៣ តូប ឃ្លាំងទំនិញ ១៣ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ១១ នាក់៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


