Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ដាក់គ្រឿងចក្រស្ដារប្រឡាយ«អូរអាគុជ» រំដោះទឹកជន់លិចនារដូវវស្សាខាងមុខ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០២៤ ម្សិលមិញ​នេះ លោក ឯក ឃុនឌឿន អភិបាល​រង​រាជធានី​ភ្នំពេញ រួម​ជាមួយ​ក្រុម​ការងារ​ខណ្ឌ​សែន​សុខ សង្កាត់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​«​អូរ​អា​គុជ​» ដែល​រដ្ឋបាល​ខណ្ឌ កំពុង​ដាក់​គ្រឿងចក្រ​ស្ដារ​ប្រឡាយ និង​ឈូស​ឆាយ​ផ្លូវ​តាម​ខ្នង​ប្រឡាយ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធាន​ការិយាល័យ​សាធារណការ បរិស្ថាន និង​អនាម័យ​ខណ្ឌ​សែន​សុខ បាន​ប្រាប់ កម្ពុជា​ថ្មី ថា ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការ​ណែនាំ​ពី លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ និង​លោក ឯក ឃុនឌឿន អភិបាលរង​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ការងារ​សាធារណការ បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​រដ្ឋបាល​ខណ្ឌ​សែន​សុខ និង​អាជ្ញាធរ​សង្កាត់ ចុះ​ពិនិត្យ​ស្ថានភាព​ប្រឡាយ​«​អូរ​អា​គុជ» ដែល​កំពុង​ដាក់​គ្រឿងចក្រ​ស្តារ​ប្រឡាយ និង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ខ្នង​ប្រឡាយ ដើម្បី​ឱ្យ​មាន​ផ្លូវ​ធ្វើដំណើរ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បញ្ជាក់​ថា ការ​ស្តារ​ប្រឡាយ​«​អូរ​អា​គុជ​»នេះ ត្រូវ​ស្តារ​ឡើង​វិញ​ចាប់ពី​ព្រំប្រទល់​ផ្លូវ ៥៩៨ (ត្រឡោក​បែក​) មក​ទល់​នឹង​ផ្លូវ ហាណូយ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើជា​ដំណាក់កាលៗ ដោយ​មាន​គ្រឿងចក្រ​កំពុង«​ត្រាស់​សេ​» លើ​ខ្នង​ប្រឡាយ ដើម្បី​ឱ្យ​អា​អិ​ច​ដៃ​វែង​ចូល​ទៅ​កាយ​ស្តារ​ប្រឡាយ​«​អូរ​អា​គុជ​»។

លោក​ក៏បាន​បន្ថែម​ថា ការ​ស្តារ​ប្រឡាយ​មេ«​អូរ​អា​គុជ​»​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រោះថា​នា​រដូវវស្សា ប្រឡាយ​នេះ​មាន​មុខងារ​សំខាន់​ហូរ​រំដោះ​ទឹក​ជន់​លិច ចាក់​ទៅ​ស្ថានីយ​បូម​ទឹក «ត្រឡោកបែក»៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម