ព័ត៌មានជាតិ
រដ្ឋមន្ត្រីណែនាំបង្កើនការយកចិត្តទុកដាក់ការផ្តល់សេវាដល់ស្រ្តី កុមារអ្នកប្រើប្រាស់មូលនិធិសមធម៌និង ប ស ស
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់មន្ត្រីសុខាភិបាល និងគ្រូពេទ្យសូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.ដើម្បីទាញភាពការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ។

នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តកាលពីរសៀលថ្ងៃទី២៣ធ្នូ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត សូមបង្កើនការយកចិត្តទុកបន្ថែមទៀតក្នុងការពង្រឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសសេវាឯកជនក្នុងមូលដ្ឋានរបស់ខ្លួន។ លើសពីនេះថ្នាក់ដឹកនាំអង្គភាពទាំងអស់ត្រូវធ្វើការចុះពិនិត្យឱ្យបានជាប់ជាប្រចាំថ្ងៃស្វែងយល់ពីការបំពេញភារកិច្ចរបស់បុគ្គលិកគ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលប្រចាំការពេលយប់។

លោករដ្ឋមន្ត្រីបានបន្តថា «សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ ជាពិសេសអ្នកខ្វះខាត និងអ្នកដាច់ស្រយោល និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអ្នកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីដោយត្រូវផ្តោតសំខាន់លើគុណភាពសេវាបឋមគុណភាពសេវាផ្តល់ជូន ដោយត្រូវបង្កើនគុណភាពសេវាបន្ថែមទៀតដើម្បីទាញឱ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនឹងការព្យាបាលជាពិសេសណែនាំដល់ផ្នែកថែទាំត្រូវផ្តល់ការថែទាំអ្នកជំងឺលាងសម្អាតខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ នូវការបែងចែកឱសថដល់មូលដ្ឋានសុខាភិបាល ដើម្បីធានាសមស្របតាមតំរូវការប្រើប្រាស់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


