ព័ត៌មានជាតិ
ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣
ខេត្តស្ទឹងត្រែង ជាខេត្តមួយដែលគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ករណី ចំណែករាជធានីភ្នំពេញគឺឈរនៅលំដាប់ទី១ ដែលមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ ខណៈខេត្តកំពង់ស្ពឺឈរលំដាប់ទី២ និងខេត្តតាកែវនៅលំដាប់ទី៣ ខេត្តបន្ទាយមានជ័យទី៤ និងខេត្តសៀមរាបជាខេត្តលំដាប់ទី៥ ដែលមានក្មេងទំនើងច្រើន។ នេះជាបង្ហាញឱ្យដឹងដោយលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅក្នុងសន្និសីទសារព័័ត៌មានពាក់ព័ន្ធករណីក្មេងទំនើង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

ការវាស់ស្ទង់ចំនួនសំណុំរឿងករណីក្មេងទំនើងនេះ គឺក្រសួងយុត្តិធម៌ រាប់ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពេលកំណត់សំណុំរឿងក្មេងទំនើងជាសំណុំរឿងអាទិភាពមួយទៀតទៅក្នុងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្រោយពេលដែលសម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាឱ្យបង្ក្រាបក្មេងទំនើងឱ្យបានតឹងរ៉ឹងបំផុត។

លោក កេង សុម៉ារិទ្ធ ក៏បានឱ្យដឹងដែរថា ខេត្តកែប ជាខេត្តលំដាប់ទី២ ដែលមានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណែកខេត្តប៉ៃលិន ជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ថ្នាក់ទី៣ និងខេត្តព្រះវិហារជាខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេលំដាប់ទី៤។

នៅក្នុងសន្និសីទសារព័ត៌មានដដែល លោក កេង សុម៉ារិទ្ធ បានឱ្យដឹងថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យយុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការបានចាត់ការរួចរាល់លើសំំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ