Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋទទួលទានបន្លែ និងផ្លែឈើស្រស់ឲ្យបានច្រើនដើម្បីបង្ការជំងឺមិនឆ្លង

បានផុស

នៅ

ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទទួលទានបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើនព្រមទាំងកាត់បន្ថយការទទួលទានអំបិលដើម្បីបង្ការជំងឺមិនឆ្លងនានា ពិសេសជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងសរសៃឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានបន្តថា ដើម្បីបង្ការជំងឺលើសសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម ប្រជាពលរដ្ឋត្រូវកាត់បន្ថយការដាក់ អំបិល ទឹកស៊ីអ៉ីវ ទឹកត្រី ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង ទៅក្នុងអាហារពេលដាំស្ល កាត់បន្ថយការទទួលទានអាហារទាន់ចិត្ត និងអាហារកែឆ្នៃ កាត់បន្ថយការថែមគ្រឿងផ្សំ ទឹកជ្រលក់ទៅក្នុងអាហារពេលបរិភោគ និងទទួលទានបន្លែឱ្យបានច្រើន និងផ្លែឈើស្រស់។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពត្រូវ រៀបចំផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូជុំវិញនឹងសុខភាព ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក ជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។ លើសពីនេះ ធ្វើការតាមដាន វាស់វែងប្រសិទ្ធភាពសកម្មភាពអប់រំសុខភាព ដើម្បីកំណត់នូវលទ្ធផលដូចជាលទ្ធផលរយៈពេលវែងដែលនាំឱ្យមានការកាត់បន្ថយ អត្រាឈឺ អត្រាស្លាប់ និង
លទ្ធផលរយៈពេលខ្លីដូចជាការផ្លាស់ប្តូរឥរិយាបថ ជំរុញការដាក់គោលដៅប្រចាំឆ្នាំ និងធ្វើការអប់រំសុខភាព ដែលមានលក្ខណៈផ្អែកលើឯកសារភស្តុតាង និងគិតគូរធ្វើការផលិត បែបនវានុវត្តន៍ថ្មីៗ ទំរង់ថ្មីៗ ប្លែកៗ ប្រើប្រាស់តួថ្មីៗ
ដើម្បីបង្កើនភាពចម្រុះនៃការអប់រំ និងប្រសិទ្ធភាពនៃការអប់រំដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀតសំដៅឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុនបច្ចេកវិទ្យា ប៊ីសឃ្វែរ ចូលរួមក្នុងបរិស្ថាន សាកល្បងបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ

កីឡា៥ នាទីutes មុន

Rice ស៊ុតហ្វ្រីឃីគ ២ គ្រាប់យប់មិញ សាងកំណត់ត្រាពិសេសមួយ សូម្បី M10, CR7 ក៏មិនធ្លាប់ធ្វើបាន

គ្រឿងញៀន
សន្តិសុខសង្គម១៤ នាទីutes មុន

បង្ក្រាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួនមនុស្ស​២​នាក់ រឹបអូសសារធាតុញៀនប្រភេទជ័រអាភៀនជាង៤៧គីឡូក្រាម

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

Instagram បិទ​មិន​ឲ្យ​ក្មេងក្រោម១៦ឆ្នាំ livestream បាន​ទៀត​ទេ

ជីវិតកម្សាន្ដ១៨ នាទីutes មុន

អតីតម្ចាស់មកុដ​ MGI ចូលដេកពេទ្យ ចំពេលផ្ទុះរឿងអាស្រូវផ្លូវច្បាប់ មិនទាន់ដោះស្រាយរួច

Sokha Hotels

ព័ត៌មានពេញនិយម