Connect with us

ព័ត៌មានជាតិ

មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»

បានផុស

នៅ

ប្រជាពលរដ្ឋ ព្រះសង្ឈ ជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកនៅកម្ពុជា បានផ្ទះការរិះគន់លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលលោកបាននិយាយក្នុងន័យជំរុញឱ្យក្មេងៗយុវជន យុវតីខិតខំប្រឹងប្រែងរៀនសូត្រ ចាប់យកជំនាញ ជៀសជាងទៅធ្វើសមាធិ។ មហាជនបានលើកឡើងថា លោកបណ្ឌិត សុខ ទូច លើកឡើងនេះមិនត្រឹមត្រូវ មិនយល់ពីអត្ថប្រយោជន៍នៃការធ្វើសមាធិ ហើយមើលស្រាលដល់អ្នកដែលបានធ្វើសមាធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈវីដេអូខ្លីមួយដែលគេចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត សុខ ទូច បានសម្តែងការមិនសប្បាយចិត្តនោះទេដែលក្មេងៗ យុវជន​ ត្រូវបានជំរុញឱ្យទៅធ្វើសមាធិ។ សម្រាប់លោកបណ្ឌិត សុខ ទូច វ័យក្មេងៗបែបហ្នឹង មិនមែនជាវ័យទៅធ្វើសមាធិទេ ផ្ទុយទៅវិញ ជាវ័យត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវអានសៀវភៅ និងយកចំណេះជំនាញទៅធ្វើការដែលលោកបណ្ឌិតហៅថា ជាវ័យប្រយុទ្ធ មិនមែនជាវ័យធ្វើសមាធិទេ។ លោកបណ្ឌិត សុខ ទូច បានឱ្យតម្លៃខ្ពស់ទៅលើការខិតខំរៀនសូត្រ ការអានសៀវភៅ និងការចាប់យកជំនាញណាមួយសម្រាប់យុវជនកម្ពុជា។ លោកបណ្ឌិតថា អ្នកធ្វើសមាធិច្រើនតែមនុស្សដែលមានវ័យចំណាស់ អ្នកមានលុយកាក់ មិនមែនជាអ្នកមិនមានអ្វីសោះក្នុងខ្លួននោះទេ។

ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច នេះ ធ្វើឱ្យមហាជនមួយចំនួនមានការខឹងសម្បា មិនពេញចិត្ត ហើយអះអាងថា លោកបណ្ឌិត សុខ ទូច មិនឱ្យតម្លៃទៅលើការធ្វើសមាធិ។ អ្នកលេងហ្វេសប៊ុកខ្លះថែមទាំងប្រើប្រាស់សម្តីជេរប្រមាថ កាតទាន អសុរោះចំពោះលោកបណ្ឌិត សុខ ទូច​ ថែមទៀត។ ប៉ុន្តែ អ្នកខ្លះ ក៏ប្រើប្រាស់ពាក្យសម្តី និងសំណេររបស់ខ្លួនសមរម្យ ដោយបានជំរុញឱ្យលោកបណ្ឌិត សុខ ទូច ទៅសិក្សាឱ្យយល់ពីការធ្វើសមាធិសិន ចាំមកនិយាយពីបញ្ហាសមាធិនេះ។ ពួកគេគាំទ្រការធ្វើសមាធិ តែមិនគាំទ្រការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាឡើយ។

ជុំវិញបញ្ហានេះដែរ ក្រសួងធម្មការ និងសាសនាវិញ បានលើកឡើងថា សមាធិ គឺធ្វើបានគ្រប់វ័យ សមាធិជួយឱ្យមនុស្សមានសន្តានចិត្តល្អ មានសេចក្តីសុខស្ងប់ និងមានការព្យាយាមខ្លាំងក្លា។ ការលើកឡើងនេះ ក៏ទំនងជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច។ ក្រសួងធម្មការ និងសាសនា ថែមទាំងលើកឡើងទៀតថា សមាធិជួយឱ្យមនុស្សល្អ៣យ៉ាង គឺ១.ជួយឱ្យមនុស្សមានគំនិតល្អ ២.ជួយឱ្យមនុស្សមានសម្តីពីរោះ ៣.ជួយឱ្យមនុស្សមានទង្វើឬឥរិយាបថល្អ។

លោកបណ្ឌិត សុខ ទូច មកដល់ពេលនេះ មិនទាន់មានប្រតិកម្មឆ្លើយតប និងពន្យល់បែបណាទៅកាន់មហាជនដែលប្រតិកម្មទៅនឹងពាក្យសម្តីលើកឡើងរបស់លោកនោះទេ។ ប៉ុន្តែ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិត្យសភាកម្ពុជា ហើយជាមន្រ្តី និងធ្លាប់ជាកូនសិស្សរបស់លោកបណ្ឌិត សុខ ទូច បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញបញ្ហានេះ។ តាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា បានសរសេរថា រសជាតិស្តៅ ឬម្រះអាចល្វីងបន្តិច អ្នកខ្លះអាចពិបាកលេប តែមានគុណប្រយោជន៍ធំធេងណាស់ ដូចគ្នានឹងប្រសាសន៍របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច រឿងសមាធិអញ្ចឹងដែរ ដែលអ្នកខ្លះ ពិបាកទទួលយក។ បើតាមលោកបណ្ឌិត គិន ភា គោលបំណងពិតប្រាកដរបស់លោកបណ្ឌិត សុខ ទូច គឺលោកចង់ទូន្មានឱ្យយុវជន តស៊ូ ឧស្សាហ៍ ព្យាយាមរៀនសូត្រ កុំទម្រន់ ហើយត្រូវមូដៃអាវ លាត់ជើងខោប្រយុទ្ធនឹងការងារគ្រប់បែបយ៉ាង គាត់មិនមែនណែនាំឱ្យក្មេងយកដាវយកលំពែងទៅកាប់ចាក់គ្នាឯណា។

លោកបណ្ឌិត គិន ភា បានលើកឡើងថា៖«រយៈពេលជាង២៤ឆ្នាំហើយ ដែលខ្ញុំជាកូនសិស្សគាត់ និងជាកូនចៅគាត់នៅកន្លែងការងារ គាត់តែងតែជំរុញលើកទឹកចិត្តខ្ញុំ ឱ្យប្រឹងប្រែងរៀនសូត្រទាំងចំណេះដឹងវិទ្យាសាស្ត្រ ទាំងចំណេះដឹងពីសង្គមមនុស្ស និងប្រយុទ្ធនឹងការងារជាមួយនឹងគោលដៅច្បាស់លាស់។ អ្នកហ៊ាននិយាយត្រង់ដូចគាត់ មិនមានច្រើនទេក្នុងសង្គមយើង, គាត់បានរួមចំណែកច្រើនណាស់សម្រាប់សង្គមមួយនេះ ហើយច្រើនហៅមិនឮបើធៀបនឹងអ្នកដែលជេរគាត់កប់ៗមាត់ ដែលខ្លួនឯងមិនបានរួមចំណែកអ្វីបន្តិចណាសោះសម្រាប់សង្គមជាតិមួយនេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៣ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១១ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម