ព័ត៌មានជាតិ
លោកបណ្ឌិត សុខ ទូច ទទួលបាន«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» ប្រគល់ជូនដោយអនុប្រធានាធិបតីចិន
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ត្រូវបានជ្រើសរើសឱ្យទទួល«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ»។ ការប្រគល់ជូនពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមក្រោមអធិបតីភាពពីលោក Han Zheng អនុប្រធានាធិបតីចិន តំណាងក្រសួងអប់រំ វិទ្យាស្ថានខុងជឺ និងគ្រឹះស្ថានអប់រំភាសាចិនតាមបណ្តាប្រទេស១៦០លើទូទាំងសកលលោក ប្រមាណ១២០០ស្ថាប័ន/គ្រឹះស្ថាន សរុបជាង២០០០នាក់។

មហាសន្និបាតភាសាចិនពិភពលោកនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន មូលនិធិអប់រំភាសាចិនអន្តរជាតិ និងសមាគមអន្តរជាតិសម្រាប់ការបង្រៀនភាសាចិន។លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមជាសហប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានឡើងទទួល«ពានរង្វាន់ពន្លឺនៃវិទ្យាស្ថានខុងជឺ» នៅចំពោះមុខអ្នកចូលរួមប្រមាណជាង២ពាន់នាក់មកពី១៦០ប្រទេសនៅលើពិភពលោក។

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកថា នេះ មិនមែនត្រឹមតែជាកិត្តិយសសម្រាប់វិទ្យាស្ថានតែប៉ុណ្ណោះទេ ពោល គឺសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ពីព្រោះវិទ្យាស្ថាន គឺជាគ្រឹះស្ថានអប់រំភាសាចិនតែមួយគត់នៅក្នុងប្រទេសកម្ពុជា និងក្នុងចំណោមគ្រឹះស្ថានអប់រំភាសាចិនចំនួន៣៤ផ្សេងទៀតលើទូទាំងពិភពលោក ដែលទទួលបានពានរង្វាន់មួយនេះ។សម្រាប់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា គឺនេះ ក៏សបញ្ជាក់ឱ្យឃើញថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានការត្រួសត្រាយចង្អុលបង្ហាញផ្លូវពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំង មានការចូលរួមចំណែកពីលោកគ្រូ អ្នកគ្រូ ក្រុមការងារ និងការគាំទ្រពីភាគីពាក់ព័ន្ធ វិទ្យាស្ថានបានខិតខំរួមចំណែកយ៉ាងច្រើនលើការបណ្តុះបណ្តាលធនធានភាសាចិន ការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពកម្ពុជា-ចិន រហូតទទួលបានកិត្តិយសមួយនេះ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


