ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម
ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរទាំង ១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺគ្រុនឈាម។

ជាក់ស្ដែង អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីព្រឹកទី ១៣ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ តាមការណែនាំពី លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្រុមការងារខណ្ឌ ដឹកនាំដោយ លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ រួមជាមួយប្រជាការពារខណ្ឌ និងមន្ត្រីជំនាញ បានចុះបាញ់ថ្នាំកម្ចាត់មូស នៅភូមិទួលពពែ សង្កាត់ទួលសង្កែទី ២ និងគ្រឹះស្ថានសិក្សា នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងបន្តបាញ់ថ្នាំ កាលពីល្ងាចនេះ តាមភូមិសាស្ត្រមួយចំនួនទៀតក្នុងខណ្ឌឫស្សីកែវ ក្រោមកិច្ចសហប្រតិបត្តិការពីមន្ទីរពេទ្យសម្តេចឪសម្តេចម៉ែ។

ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌឫស្សីកែវ និងក្រុមការងាររដ្ឋបាលខណ្ឌ ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋស្ថិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងមូល។

សូមរំលឹកថា លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅដើមខែមករានេះ ចាប់ពីល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ បានសហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋានតាមកម្មវិធីជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម៕
អត្ថបទ ៖ សំណាង










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ