ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ស្ថាបនាលូ ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ មុខផ្សារសាំហាន់ ដើម្បីបង្កើនប្រព័ន្ធបង្ហូរជុំវិញតំបន់
ដោយមានការយកចិត្តទុកដាក់ និងសម្របសម្រួលពី លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពី គណៈកម្មការផ្សារ រួមទាំងភាគីខាងរោងចក្រ បានស្ថាបនាលូរំដោះទឹក ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ និងមានទំហំ ៦ តឹក ស្ថិតក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ ដើម្បីជួយបង្កើនប្រព័ន្ធរំដោះជុំវិញតំបន់ឲ្យកាន់តែប្រសើរ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញនេះ លោក ជិន ប៊ុនធឿន បានចុះពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធលូបង្ហូរខាងលើ។ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពិនិត្យដោយផ្ទាល់លើដំណើរការសាងសង់ បច្ចេកទេសអនុវត្ត និងគុណភាពការងារ ដើម្បីធានាថា គម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស។ ក្នុងនោះ លោកក៏បានណែនាំដល់ក្រុមការងារសាងសង់ និងមន្ត្រីជំនាញ ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពផងដែរ។

ទន្ទឹមនោះដែរ លោកអភិបាលខណ្ឌ បានបន្តចុះពិនិត្យសណ្ដាប់ធ្នាប់ ការលក់ដូររបស់ប្រជាពលរដ្ឋមួយចំនួន ក្នុងសង្កាត់ឫស្សីកែវ ដែលរំលោភយកចិញ្ចើមផ្លូវ និងចំណីដីសាធារណៈយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងស្នើឲ្យបញ្ឈប់ជាបន្ទាន់ មុនរដ្ឋបាលខណ្ឌចាត់វិធានការរុះរើ។

លោក គន់ សោភា ប្រធានការិយាល័យសាធារណការខណ្ឌឫស្សីកែវ ដែលបានធ្វើដំណើរក្នុងការចុះពិនិត្យនេះ បានប្រាប់ឲ្យដឹងថា គម្រោងស្ថាបនាលូបង្ហូរខាងលើនេះ ដោយមានយកចិត្តទុកដាក់ និងសម្របសម្រួលពី លោកអភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពី គណៈកម្មការផ្សារ រួមទាំងភាគីខាងរោងចក្រ លោកអភិបាលបានដាក់ក្រុមការងារបច្ចេកទេស រៀបចំប្រព័ន្ធលូបង្ហូរនេះ ដើម្បីជួយបង្កើនសមត្ថភាពរំដោះទឹកនាពេលរដូវវស្សា។ លោកបន្តថា ក្រោយស្ថាបនាប្រព័ន្ធលូនេះរួចរាល់ លោកអភិបាល នឹងរៀបចំរៀបឥដ្ឋការូឡា តាមលក្ខណៈបច្ចេកទេសសម្រាប់ពលរដ្ឋថ្មើរជើង និងជួយបង្កើនសោភ័ណភាពក្នុងតំបន់ផងដែរ។

ជាមួយនេះ អាជ្ញាធរខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន មិនបោះសំរាមផ្ដេសផ្ដាស និងគោរពសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរួមចំណែកបង្កើតសោភ័ណភាព មូលដ្ឋានស្អាត មានរបៀបរៀបរយ៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


