សេដ្ឋកិច្ច
អ្នកចិញ្ចឹមក្រពើ រំពឹងថានឹងមានទីផ្សារឡើងវិញ ខណៈចិនគ្រោងបើកឱ្យមានការនាំចេញ
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ក្នុងខេត្តសៀមរាប រំពឹងថាទីផ្សារក្រពើនឹងអាចងើបឡើងវិញ ខណៈដែលភាគីចិនគ្រោងបើកឱ្យនាំចេញក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន។

លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា រយៈពេលចុងក្រោយនេះ លោកបានឃើញមន្រ្ដីជំនាញចុះមកធ្វើសំណាកក្រពើ ពិនិត្យមើលមេរោគ ងាយស្រួលក្នុងការនាំចេញស្របតាមស្ដង់ដារបស់ចិន។ លោកបន្តថា ប្រសិនបើការធ្វើតេស្ដសាកល្បងនេះ ទទួលបានជោគជ័យ ការចិញ្ចឹមក្រពើនឹងមានទីផ្សារឡើងវិញ ហើយកសិដ្ឋានផ្សេងៗទៀតក៏អាចនឹងបន្ថែម និងពង្រីកការចិញ្ចឹមក្រពើឡើងវិញបានប្រសើរជាងមុនផងដែរ។

លោក ញ៉ែម បូរាណ បានប្រាប់ឱ្យដឹងទៀតថា សម្រាប់កសិដ្ឋានរបស់លោកនាពេលបច្ចុប្បន្នមានក្រពើនៅសល់ចំនួនប្រហែល២០០ក្បាល តែប្រសិនបើទីផ្សារក្រពើនៅតែបន្តធ្លាក់ចុះទៀត លោកក៏អាចនឹងសម្រេចចិត្តលក់ចេញឱ្យអស់ដែរ នេះក៏ដោយសារតែចំណីក្រពើត្រូវចំណាយដើមទុនច្រើន មិនការចិញ្ចឹមសត្វគោ និងក្របី នោះឡើយ។
ដោយឡែក លោក គង់ ម៉ី អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាបដូចគ្នា ក៏បានបង្ហើបប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នលោកបានចង់គ្នាជាសហគមន៍ ជាមួយនឹងអ្នកចិញ្ចឹមក្រពើផ្សេងៗទៀតនៅសៀមរាប គ្រាន់តែថាការចិញ្ចឹមមាននៅតាមផ្ទះ ឬតាមអាង រៀងៗខ្លួន។ លោក បន្តថា នៅពេលដែលមានក្រុមហ៊ុនចិនត្រូវការទិញ សមាជិកទាំងអស់បាននាំគ្នាដើរប្រមូលក្រពើពីអាងនីមួយៗ ស្របតាមស្ដង់ដាដែលខាងភាគីចិនត្រូវការមកឱ្យអ្នកតំណាងសហគមន៍ជួយរកទីផ្សារឱ្យ។

លោក គង់ ម៉ី បានប្រាប់ទៀតដែរថា ថ្មីៗនេះ សហគមន៍បានធ្វើចត្តាឡីស័កក្រពើ ដោយសាកល្បងនាំចេញក្រពើទៅកាន់ទីផ្សារចិនចំនួន ១១០០ក្បាល ប៉ុន្ដែត្រូវឆ្លងកាត់ការយកសំណាក ដើម្បីបញ្ជាក់ថា ក្រពើដែលត្រូវនាំចេញមានសុខភាពល្អ ស្របតាមស្ដង់ដារបស់ប្រទេសចិន ជាមុនសិន។
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឱ្យកម្ពុជាថ្មី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ថា ការនាំចេញក្រពើរស់ទៅកាន់ទីផ្សារចិននេះ ពុំទាន់ច្បាស់ការនៅឡើយទេ ដោយសារពេលវេលាលឿនពេក ហេតុនេះហើយក្រសួងមិនហ៊ាននិយាយ ឬផ្ដល់ក្ដីសង្ឃឹមអ្វី ដល់អ្នកចិញ្ចឹមក្រពើទាំងនោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតដែរថា ប្រសិនបើការចរចានាពេលខាងមុខនេះ ទទួលបានជោគជ័យមែន ការចិញ្ចឹមក្រពើនឹងមានភាពល្អប្រសើរជាងមុន នឹងអាចដំណើរការឡើងវិញបានផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


