ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ លោក ត្រាំ មានចិត្តចង់បញ្ចប់សង្គ្រាម តែគាត់នៅខ្វះការយល់ដឹង
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានលើកឡើងថា លោក ដូណាល់ ត្រាំ ពិតជាចង់បញ្ចប់សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែគាត់នៅខ្វះខាតការយល់ដឹងពីព័ត៌មានលម្អិតនានា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New Voice of Ukraine កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២៥។

មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «គាត់ (លោក ត្រាំ) មិនផ្តល់ផែនការជាក់លាក់ទេ។ គាត់គ្រាន់តែនិយាយថា គាត់ពិតជាចង់បញ្ចប់សង្រ្គាម។ រហូតមកដល់ពេលនេះ យើងមិនដឹងថាវាដំណើរការយ៉ាងណាទេ ព្រោះយើងមិនដឹងព័ត៌មានលម្អិត។ ហើយខ្ញុំគិតថា លោកប្រធានាធិបតី ត្រាំ ខ្លួនឯងក៏មិនដឹងព័ត៌មានលម្អិតទាំងអស់នោះទេដែរ»។
លោក ហ្សេលេនស្គី បានបន្ថែមថា អ៊ុយក្រែនចង់បានសន្តិភាព ប៉ុន្តែវាក៏អាស្រ័យលើថាតើប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌឺមៀរ ពូទីន មានឆន្ទៈចង់បញ្ចប់សង្គ្រាមដែរឬអត់។ លោក ហ្សេលេនស្គី ថា៖ «បើតាមគំនិតខ្ញុំ គាត់មិនមានឆន្ទៈ (បញ្ចប់សង្គ្រាម)ទេ»។
យ៉ាងណា លោក ហ្សេលេនស្គី បានបង្ហាញការជឿជាក់ថា លោក ត្រាំ អាចបង្កើនល្បឿននៃការបញ្ចប់សង្គ្រាមដោយប្រើប្រាស់កម្លាំង ទណ្ឌកម្ម និងអំណាចសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនោះ មេដឹកនាំអ៊ុយក្រែនក៏បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែនត្រូវតែទទួលបានពី «អឺរ៉ុបបូកនឹងសហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ខែមករា លោក ត្រាំ បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួននៅសេតវិមានថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីទំនងជាកើតមាន បើមេដឹកនាំផ្តាច់ការរុស្ស៊ីលោក ពូទីន មិនព្រមចរចាជាមួយអ៊ុយក្រែន។
នៅថ្ងៃបន្ទាប់លោក ត្រាំ បានជំរុញឲ្យលោក ពូទីន ឲ្យធ្វើកិច្ចព្រមព្រៀង ដោយព្រមានថា សេដ្ឋកិច្ចរបស់រុស្ស៊ី«កំពុងដួលរលំ» ហើយនឹងកាន់តែអាក្រក់ទៅ។ ក្រោយមក ប្រធានាធិបតីទី៤៧របស់អាមេរិក បានប្រកាសពីផែនការដាក់សម្ពាធអារ៉ាប៊ីសាអូឌីតឲ្យបញ្ចុះតម្លៃប្រេង ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
នៅថ្ងៃទី២៤ខែមករា លោក ត្រាំ បានលើកឡើងថា សង្រ្គាមអាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស បើអង្គការនៃប្រទេសនាំចេញប្រេង (OPEC) យល់ព្រមកាត់បន្ថយតម្លៃប្រេង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


