ជីវិតកម្សាន្ដ
អ្នកវិភាគឯករាជ្យ ចេញបកស្រាយ ក្រោយ វ៉ាន់ នីឡា យំទាមទារយុត្តិធម៌ និងសម្តៅលើលោកចំៗ
លោក វណ្ណ ស៊ីដារ៉ូ (Stephen Row) អ្នកវិភាគឯករាជ្យ បានចេញលិខិតជម្រាបជាសាធារណៈមួយ ទាក់ទងនឹងរឿងរ៉ាវដែល តារាចម្រៀង វ៉ាន់ នីឡា យំសស្រាក់ព្រោះខ្លឹមសារដែលលោកបានបង្ហោះ ដោយបញ្ជាក់ថា នោះគឺការយល់ច្រឡំសុទ្ធសាធ។

ក្នុងសេចក្តីជូនដំណឹង បានរៀបរាប់ថា លោកមានក្តីភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះខ្លឹមសារវីដេអូ កញ្ញា វ៉ាន់នីឡា បង្ហោះជាសាធារណៈ កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានបង្ហាញអត្តសញ្ញាណលោកចំៗ ដោយផ្អែកលើខ្លឹមសារមួយក្នុងផុសរបស់លោក ដែលបានផុសកាលពីថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មានអត្ថន័យថា ៖ ម៉ិញចូលម៉ាត ចែ១ ប្រម៉ូសិនការ៉េមវ៉ានីឡា DISCOUNT ៥០% ទិញសាកដល់ផ្ទះបានដឹងវ៉ានីឡាប៊ែហ្នឹងបែក ហូបឡើងភ្លាវ! ស្តាយខំទិញ។ ត្រង់ចំណុចនេះ លោកបញ្ជាក់ថា នាម វ៉ានីឡា ជាឈ្មោះការ៉េមកី ហើយកញ្ញាយល់ថា នោះកំពុងសម្តៅទៅរកខ្លួន
ខ្លឹមសារលិខិតបញ្ជាក់ទៀតថា ករណីផ្សេងគ្នាមួយទៀត ជាការកាត់យកខ្លឹមសារពាក្យសម្តីទំនាស់ពាក្យសម្ដីលោក និង ម្ចាស់អាខោន ឈ្មោះ Hee So (ករណីកើតឡើង ទម្រង់កាលបរិច្ឆេទពីរផ្សេងគ្នា សំណេរផុសមានចេតនាកាត់ចេញ តែត្រូវលើកមកនិយាយក្នុងពេលតែមួយករណីការ៉េមកី) ក្នុងចេតនាថាលោកមានជំងឺសតិអារម្មណ៍ ដើរស្រាត និង កើតកាមរោគ។
តាមការគូសបញ្ជាក់ សំណេរតបមានសេចក្ដីថា៖ SAY THAT TO WHEN fun (SAY THAT TO ME WHEN ME LEAKED NUDE – – សូមដៀលខ្ញុំចុះ បើថ្ងៃណាមួយខ្ញុំបែកដើរស្រាត ដោយយល់ថា នោះជាការប្រមាថដល់ភាគីខាងលើ គឺជាការយល់ច្រឡំសុទ្ធសាធ។ ផ្ទុយទៅវិញ វាជាទំនាស់បុគ្គល ដាច់ដោយឡែកជាមួយបុគ្គលម្នាក់ផ្សេង ជាម្ចាស់គណនីឈ្មោះ Hee So (ករណីកើតឡើង ថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ) គោលដៅទៅថ្ងៃអនាគតកាល។
លោកថា “ករណីកញ្ញាបានអះអាងថាខ្ញុំប្រើឃ្លា «មី» ហៅកញ្ញា ឃ្លាភ្ជាប់នឹងពាក្យថា បែកនូត ចេតនាថាសម្ដៅលើខ្លួនទៅវិញ ក៏ជាការយល់ខុសផងដែរ។ ដែល មី (Me) សម្ដៅថា ខ្ញុំ (មិនមែន អសុរសស័ព្ទ មីឡើយ) ដោយផុសមួយនេះប្រើលើបុគ្គលផ្សេងគ្នា គ្មានឈ្មោះកញ្ញា ឬការពាក់ព័ន្ធគ្នាទាល់តែសោះ សូម្បី ០.០១ ភាគរយ ។
លោកសង្កត់ធ្ងន់ថា ម្ចាស់គណនី បាននិយាយអះអាងពីខ្ញុំ ក្នុងកិរិយាឆេះឆួល ខឹងសម្បារ ប្រមាថខ្ញុំបាទ ដោយលើកបង្ហាញ ការ៉េមវ៉ានីឡា និង NUDE ប្រកាសអះអាងថា ខ្ញុំបាទសម្ដៅលើ កញ្ញា ។ ខ្ញុំបាទសូមច្រានចោលការចោទប្រកាន់នេះទាំងស្រុង ថាមិនពិត និង បំភ្លៃពីការពិត មិនសមហេតុផល ទាល់តែសោះ ។
អាស្រ័យហេតុនេះ លោកស្នើដល់សម្មតិកម្ម វិវាទអង្គហេតុ និង បុគ្គលដែលមានឈ្មោះដូចគ្នា គឺជាវិវាទកើតឡើងដោយការយល់ច្រឡំ (ផុសកាលបរិច្ឆេទ ប្រភេទនាមស័ព្ទនៃការ៉េម និង បុគ្គល ២ផ្សេងគ្នា) ក្រោមចេតនាញុះញង់ឲ្យមានការយល់ច្រឡំនឹងគ្នាពី បុគ្គលដែលប្រើគណនីក្លែងក្លាយ។ ទន្ទឹមនេះ លោកក៏សូមអភ័យទោស ចំពោះសំណេរដែលលោកផ្សាយចេញទៅ បើមានចំណុចចឆ្គាំឆ្គងហើយប៉ះពាល់ដល់អារម្មណ៍កញ្ញាដោយប្រការណាមួយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី