ព័ត៌មានជាតិ
សមាជិកសភាអាមេរិក សន្យាជំរុញការនាំចេញផលិតផលពីកម្ពុជាទៅអាមេរិកបន្ថែមទៀត
ភ្នំពេញ ៖ ថ្លែងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមាជិកសភាសហរដ្ឋអាមេរិក បានសន្យាជំរុញការនាំចេញផលិតផលពីកម្ពុជាទៅកាន់អាមេរិកឱ្យកាន់តែច្រើនឡើងបន្ថែមទៀត បន្ទាប់ពីមើលឃើញ ទីផ្សាររថយន្តអាមេរិក ម៉ាក Ford Chevrolet និងម៉ាកយីហោរថយន្តរបស់អាមេរិកផ្សេងទៀត កំពុងទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរឡើងមួយកម្រិត។

លោកJimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, លោក Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ និងសហការី ក៏បានសន្យានាំយកការពិតពីកម្ពុជា ទៅជម្រាបជូនសភា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកJimmy Panetta បានបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទំនាក់ទំនងសភា ពាណិជ្ជកម្ម សន្តិសុខ វប្បធម៌ និងការអប់រំ ជាដើម ។
លោក ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើត ចេញពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោតសរសើរ ចំពោះតួនាទីដ៏សំខាន់ របស់កម្ពុជាក្នុងការសម្របសម្រួលទំនាក់ទំនងអាមេរិកនិងអាស៊ាន។
សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថាកម្ពុជា និងសហរដ្ឋ អាមេរិក បន្តគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យ មានទាំងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងមនុស្សធម៌ ជាដើម។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ បន្ថែមទៀត ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ សម្តេច បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណ ប្រមាណជា១៥០មុខ ដែលកម្ពុជា បានបាត់កាលពីសម័យសង្គ្រាមមកវិញ។

ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ ដែលបានសហការជាមួយសហរដ្ឋ អាមេរិក ក្នុងការស្វែងរក និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិត ក្នុងសង្គ្រាមឥណ្ឌូចិន ទៅកាន់មាតុប្រទេសវិញ។ សូមជម្រាបថា កាលពីឆ្នាំ២០២៤ គណៈប្រតិភូសហរដ្ឋអាមេរិកមកពីគ្រប់វិស័យ ធ្លាប់បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជាចំនួន៩ក្រុមមកហើយ៕
ដោយ ៖ នាគព័ន្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


