ព័ត៌មានជាតិ
វីងចាក់បញ្ជូលទុនបន្ថែម ៨៨ លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំនេះ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពល្អប្រសើរ ធនាគារ វីង ដែលជាធនាគារឌីជីថល និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានសម្រេចបន្ថែមដើមទុនចំនួន ៨៨លានដុល្លារដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការកម្ចីពីបណ្តាម្ចាស់អាជីវកម្មនានាក៏ដូចជាចាប់យកឪកាសនៃដំណើការកាន់តែរលូននៃសេដ្ឋកិច្ច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វីងចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈនេះ ខ្លួន ទទួលបានការអនុម័តជាផ្លូវការពីធនាគារជាតិ នៃកម្ពុជា ក្នុងការបន្ថែមដើមទុនចំនួន ៨៨លានដុល្លារអាមេរិក ដែលទុនបន្ថែមនេះរួមមាន ដើមទុនស្នូលចំនួន ៦០លានដុល្លារអាមេរិក និងដើមទុនថា្នក់ទី២មានចំនួន២៨លានដុល្លារអាមេរិក ដែលការបន្ថែមដើមទុននេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវចំពោះការពង្រឹងស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានលើកឡើងថា សម្រាប់ការចាក់បញ្ចូលទុនបន្ថែមនេះនឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹងចំពោះភាពរីកចម្រើនប្រកបដោយចីរភាពរបស់ធនាគារ វីង និងសុទ្ធិដ្ឋិនិយមចំពោះទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។
អ្នកឧកញ៉ាថ្លែងថា៖«យើងខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ការបន្ថែមដើមទុននេះនឹងធ្វើឱ្យហិរញ្ញវត្ថុរបស់យើងកាន់តែរឹងមាំ និងក្លាយជាដៃគូផ្តល់សេវាកម្មហិរញ្ញវត្ថុគួរជាទីទុកចិត្ត និងបានគិតគូរវែងឆ្ងាយប្រកបដោយភាពច្នៃប្រឌិតដើម្បីជួយដល់អតិថិជនទូទៅ និងម្ចាស់អាជីវកម្មនានា។ កំណើនសេដ្ឋកិច្ច និងការគិតប្រកបដោយសុទ្ធិដ្ឋិនិយមចំពោះអនាគតកាល គឺជាកត្តាសំខាន់ក្នុងការសម្រេចចិត្តនេះ»។

រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគរយនៅឆ្នាំ២០២៥នេះ ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ តម្លៃផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងឈានដល់៥១,៣៩ប៊ីលលានដុល្លារនៅឆ្នាំ២០២៥នេះ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


