ជីវិតកម្សាន្ដ
អ្នកនាង នៅ សូនីតា សង្វេគជីវិតតាចំណាស់វ័យជិត ៨០ឆ្នាំ ប្រកបរបររត់ម៉ូតូឌុបចិញ្ចឹមជីវិត
អនុប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្តែង នៅ សូនីតា បានបង្ហាញអារម្មណ៍អាណិតជាពន់ពេកចពោះលោកតាវ័យចំណាស់ដែលមានអាវ័ យរហូតជិយ៨០ឆ្នាំហើយតែនៅប្រកបរបររត់ម៉ូតូឌុបដើម្បីចិញ្ចឹមជីវិត។


លោកស្រី នៅ សូនីតា បានរៀបរាប់ភ្ជាប់វីដេអូខ្លីមួយថាលោកតាអាយុ៧៨ឆ្នាំតែនៅតែប្រកបរបរចិញ្ចឹមជីវិ តរត់ម៉ូតូឌុប (ខេត្តស្ទឹងត្រែង) គាត់និយាយឡើងញ័រ គាត់បន្ថែមថា បើគាត់មិនរត់ឌុបទេគាត់មិនអាចផ្គត់ ផ្គង់ជីវិតគាត់បានឡើយហើយកាលៈទេសៈនេះគេមិ នសូវជិះម៉ូតូឌុបទៀត។
អតីតតារាសម្តែងនិងជាអនុប្រធានសមាគមសិល្បករខ្មែរ នៅ សូនីតា បានបញ្ជាក់ឲ្យដឹងបន្ថែមថាតាមពិតផ្សារនៅជិតអូតែលដើរក៏ដល់ដែរ តែខ្ញុំចង់ជិះម៉ូតូគាត់ដើម្បីលើកទឹកចិត្ត និង គាំទ្រលោកតា។ ក្នុងនោះក៏មានការបញ្ចេញមតិដែរថា ខ្ញុំជួយជិះគាត់រហូតនឹងបង ពេលខ្ញុំជិះឡានវីរ:ប៊ុនថាំមកពីផាសអាប់វិញយប់គាត់រត់ទាំងយប់ទាំងថ្ងៃនឹងបងអេីយ ។
អាណិតគាត់ណាស់ជិះជាមួយគាត់លេីកណាក៏ឲ្យលុ យគាត់រាងលេីសដែរគ្រួសារគាត់ក្រលំបាកអញ្ចឹងទៅគាត់ជាជំហរគ្រួសារ ។ជាមួយគ្នានេះក៏មានការលើក ឡើងដែរថាគាត់ងើបតាំងពីប្រហែលម៉ោង៣ទៀបភ្លឺ ដើម្បីរត់ម៉ូឌុប។
គួរបញ្ជាក់ថា ថ្វីត្បិតអតីតតារាសម្តែងនិងជាពិធីការិនីរូបស្រស់អ្នកនាង នៅ សូនីតា បានបញ្ចប់ភាពនៅលីវដោយបានចូលរោងការជួយស្វាមីដែលជាអតីតផលិ តករល្បីឈ្មោះនិងបច្ចុប្បន្នជាមន្រ្តីជាន់ខ្ពស់ក្នុងក្រសួ ងវប្បធម៌ដោយបានកូនម្នាក់ជាចំណងដៃហើយពិត មែនតែសម្រាប់ប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះនាងនៅតែរក្សាបានការគាំទ្រដូចដើម។
ការសាងសុភមង្គលគ្រួសាររវាងអ្នកនាង នៅ សូនីតានិងស្វាមីលោក ទិត្យ ថារិទ្ធ ត្រូវបានអ្នកគាំទ្រតែងមើ លឃើញថាគ្រួសារមួយនេះតែងបង្ហាញពីភាពកក់ក្តៅខ្លាំងដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាសរសើរចំពោះក្តីសុខរបស់អ្នកទាំងពីរ។មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រមួយចំនួនទៀតចាត់ទុកថាជាគូស្នេហ៍គំរូបទៀតផង៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


