ព័ត៌មានជាតិ
អាវុធហត្ថរាជធានីបញ្ជូនខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការនៅថ្ងៃនេះ ដើម្បីផ្តន្ទាទោសតាមច្បាប់បន្ទាប់ពីកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបនាថ្ងៃទី១៩មីនារួចមក។
ការបង្ក្រាបនេះធ្វើឡើងដោយមានការសម្របសម្រូលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងគ្រឿងញៀន ក្រាមពណ៌សថ្លា ចំនួន០៨កញ្ចប់ (០២កញ្ចប់ធំល្មមនិង ០៦កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។

មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ដែលឃាត់ខ្លួនរួមមានទី១/ឈ្មោះ ថន ចន្ថា ភេទ ប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ទី២/បាន សីហា ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅ ភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ទី៣/ឈ្មោះ វុធ ជឿន ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្ន រស់នៅភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។ ទី៤/ឈ្មោះ ម៉ុត ចន្ទលីណា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិ តាសេក សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ នៅថ្ងៃនេះ៕
អត្ថបទ ៖ វិមាន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


