Connect with us

ជីវិតកម្សាន្ដ

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

បានផុស

នៅ

អតីត Freshie Boy លេខ ១ ជំនាន់ទី៨ ឆ្នាំ២០០៩ លោក ប៉ែន ចាន់សិទ្ធ ទទួលមរណៈភាពហើយ ដោយរោគាពាធ។ នេះបើយោងការប្រកាសដំណឹងពី លោក អុឹម ជីវ៉ា និងលោក ថៃ នរៈពិទូ នៅរសៀលថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនដែលជាអ្នកគាំទ្រលោក រន្ធត់ សោកស្តាយជាពន់ពេក។

បើទោះបីជាមិនមានការបញ្ជាក់លម្អិតមូលហេតុនៃស្ថានភាពដែលធ្វើឱ្យតារាប្រុសរូបនេះ ឈានដល់ការបាត់បង់ជីវិត ប៉ុន្តែមានប្រភពពីម្ចាស់គណនីមួយបង្ហើបថា ខ្លួនធ្លាប់ជួប លោក ប៉ែន ចាន់សិទ្ធ នៅម្តុំផ្សារឈូកមាស ដោយគ្រានោះ លោកមានសភាពស្លេកស្លាំងផងដែរ។

លោក ប៉ែន ចាន់សិទ្ធ ជាតួឯកប្រុសស្ពតពាណិជ្ជកម្មម៉ូតូម៉ាកល្បីមួយ ជាមួយសាច់រឿងចម្រៀង “You are my dream” ដែលចាក់ជ្រៅក្នុងបេះដូងយុវវ័យឱ្យចាំមិនភ្លេច ដែលនេះអាចចាត់ទុកជាជំហានចាប់ផ្តើមក្នុងវិថីជាតារាស្ពតពាណិជ្ជកម្ម របស់លោក។

ទន្ទឹមនឹងជោគជ័យគ្រានោះ អតីត Freshie Boy ឆ្នាំ២០០៩ រូបនេះ ក៏បានសាងប្រជាប្រិយភាពខ្លាំងមិនធម្មតាក្នុងវិស័យថតស្ពតពាណិជ្ជកម្ម និងទទួលបានការងារថតវីដេអូចម្រៀងកាយវិការជាច្រើនទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម