Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនតៃវ៉ាន់នៅវៀតណាម ត្រូវពិន័យជាទឹកប្រាក់រាប់រយដុល្លារដោយសារមិនគោរពវិធានការទប់ស្កាត់ កូវីដ

បានផុស

នៅ

ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលវិនិយោគដោយតៃវ៉ាន់នៅខេត្ត Hai Duong ប្រទេសវៀតណាម ត្រូវបានពិន័យជាប្រាក់ចំនួន២០លានដុង ស្មើនឹង៨៧០ដុល្លារអាមេរិក ដោយសារតែមិនគោរពតាមវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

This image has an empty alt attribute; its file name is huukhoacuukhautayninh1415848-1-8907-6204-1585643023_1200x0-1024x614.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Eastech Vietnam មានទីតាំងនៅក្រុង Chi Linh ដែលធ្លាប់ជាចំណុចផ្ទុះជំងឺកូវីដក្នុងខេត្ត Hai Duong។ ដូច្នេះ មុនពេលចាប់ផ្តើមប្រតិបត្តិការឡើងវិញ ក្រុមហ៊ុននេះគួរតែកំណត់ថា តើកម្មករដែលវិលត្រឡប់មកវិញគឺជាអ្នកដែលធ្វើចត្តាឡីស័កក្នុងផ្ទះឬមកពីតំបន់រឹតត្បិតដែរឬក៏អត់ ដើម្បីដាក់ចេញនូវវិធានការសមស្របនិងកំណត់ចំនួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Nguyen Van Kien ប្រធានគណៈកម្មាធិការប្រជាជនក្រុង Chi Linh។

This image has an empty alt attribute; its file name is Capture-2.jpg

កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមហ៊ុននេះបានអនុញ្ញាតឲ្យកម្មករចំនួន ៣៥០នាក់វិលត្រឡប់ទៅធ្វើការវិញដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវទាល់តែសោះ។ នាថ្ងៃដដែលនោះ លោក Luu Van Ban អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong បានស្នើឲ្យក្រុមហ៊ុននេះ ​បញ្ឈប់ប្រតិបត្តិការ ដោយរង់ចាំការបំពេញតាមកិច្ចខិតខំប្រឹងប្រែងបង្ការជំងឺកូវីដជាមុនសិន។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Eastech Vietnam បានគោរពតាមការស្នើសុំរបស់អាជ្ញាធរ និងធ្វើប្រតិបត្តិការឡើងវិញ។

This image has an empty alt attribute; its file name is bvdachienso2hd258411612697270-8962-9613-1616297260_1200x0-1024x614.jpg

ខេត្ត Hai Duong ភាគខាងជើង ដែលជាចំណុចកណ្តាលនៃការផ្ទុះចង្កោមឆ្លងកូវីដចុងក្រោយបង្អស់របស់ប្រទេសវៀតណាមចាប់តាំងពីចុងខែមករាមក នៅតែជាចំណុចក្តៅដ៏ធំបំផុតពោលគឺមានចំនួន ៧២៤ករណី។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដសរុបរបស់ប្រទេសវៀតណាម មាន២,៥៧២ករណី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម រកមិនឃើញការឆ្លងកូវីដសូម្បី មួយករណីជាលើកដំបូងក្នុងរយៈពេលជិត២ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម