ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡា
មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកាលម្សិលមិញនេះ លោកស្រី គឹម សេដ្ឋានី លោក វ៉ាត់ ចំរើន បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ា ក្នុងវិស័យកីឡារយៈពេល ៥ថ្ងៃដល់សិក្ខាកាម ៧៥នាក់។

លោកស្រី គឹម សេដ្ឋានី
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិដែលតម្រូវឲ្យគ្រូបង្វឹក កីឡា និងអត្តពលិកទាំងអស់ នៃប្រទេសហត្ថលេខីបានសិក្សាស្វែងយល់អំពីការប្រឆាំងដូប៉ា ក្នុងវិស័យកីឡា និងទទួលបានវិញ្ញាបនបត្របញ្ជាក់អាដែល (ADEL) ទើបមានសិទ្ធស្របច្បាប់នៅក្នុងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។

លោក វ៉ាត់ ចំរើន
លោកស្រីបន្ថែមទៀតថា សិក្ខាកាមដែលបានមកសិក្សានៅពេលនេះសូមចែករំលែកបន្តដល់អ្នករួមអាជីព មន្ត្រីសហព័ន្ធ គ្រូបង្វឹក កីឡាករ ដើម្បីឲ្យទទួលបាននូវចំណេះដឹង និងអនុវត្តន៍បានជោគជ័យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គ្នា។ ពិសេសនោះការត្រៀមលក្ខណៈឲ្យបានល្អសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃនៅចុងឆ្នាំ២០២៥ នេះតែម្ដង។
បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលស្ដីពីការប្រឆាំងសារធាតុដូប៉ា ក្នុងវិស័យកីឡានេះរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែមីនា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិចំនួន ៣៧នាក់៕



រូបភាពផេកអគ្គនាយដ្ឋានកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


