ព័ត៌មានជាតិ
សភាពការណ៍ថ្មីបំផុត៖មេរោគលើកនេះធ្ងន់ធ្ងរ ជាងសង្គ្រាមទល់ដែន ១៥ថ្ងៃទៀតដឹងចាញ់ឈ្នះ
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពីក្រុងសៀមរាប ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមការLive ថា លទ្ធផលធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងវិបត្តិ២៨វិច្ឆិកាមាន សរុបមនុស្ស១៤នាក់រកឃើញឆ្លង ក្រោយពីមនុស្សចំនួន៣,៣៣២មកពី៧ខេត្តបានស្ម័គ្រតេស្ត។
មេរោគលើកនេះធ្ងន់ធ្ងរ សង្គ្រាមនេះធំជាងសង្គ្រាមទល់ដែន
«តែយើងមានថ្នាំខ្លាំងសម្រាប់ទប់ទល់ហើយ» នេះជាប្រសាសន៍អះអាងរបស់សម្រេចតេជោនៅខេត្តសៀមរាបព្រឹកថ្ងៃចន្ទ ដោយបន្ថែមសង្កត់ធ្ងន់ថា តែព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គួរតែអាចបញ្ចប់ឆាប់ៗដោយស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ។
សម្តេចរៀបចំសេនាធិការដោយមានក្រសួងសុខាភិបាលជាអ្នកនាំមុខ និងសម្រេចចិត្តភ្លាមៗដោយរាជរដ្ឋាភិបាល។ កម្ពុជាកំពុងចាត់វិធានការណ៍យ៉ាងរហ័សផ្តល់ថវិកាភ្លាមៗ តាំងពីយប់មិញជួយសុខភាពពលរដ្ឋតាមខេត្តក្រុងណា ដែលមិនបានចេញក្រៅ និងត្រូវធ្វើចត្តាឡីស័ក។
រាល់ការទាមទារលុយកាក់ពិនិត្យសំណាករកកូវីដនិងព្យាបាលត្រូវបានហាមឃាត់
ករណីនេះសម្តេចតេជោ ប្រកាសយកសណ្ឋាគារផ្កាយ៥ ៥០០បន្ទប់ទុកឱ្យអ្នកធ្វើចត្តាឡីស័កដោយ រដ្ឋចេញលុយទាំងអស់សម្រាប់ពលរដ្ឋក្រីក្រ។ មួយវិញទៀតអ្នកក្រីក្រ និងទទួលបានប្រាក់ផ្ញើទៅទំនុកបម្រុងគ្រួសារទៀត២០០០០រៀលក្នុងមួយថ្ងៃ ព្រោះត្រូវផ្អាកការរកស៊ីខានចិញ្ខឹមប្រពន្ធកូន។
បុគ្គលិកសុខាភិបាលនិងទទួលបានប្រាក់ប្រមាណជា៣០ដុល្លារអាមេរិកក្នុងកាតាព្វកិច្ចសង្គ្រោះអ្នកជំងឺកូវីដជារៀងរាល់ថ្ងៃ។

ចត្តាឡីស័ក្រក្រោមបន្ទុករដ្ឋាភិបាល
អាជ្ញាធរកម្ពុជា បានប្រកាសគាំទ្របណ្តាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯង ទៅស្នាក់ចត្តាឡីស័កឯសណ្ឋាគារសុខាភ្នំពេញដោយរដ្ឋាភិបាលរ៉ាប់រង។
មនុស្សជាង៣ពាន់នាក់មកហើយ ត្រូវបានគេដឹងថាបាន ស្ម័គ្រធ្វើតេស្តកាលពីម្សិល ស្របពេលក្រសួងអប់រំ បានសម្រេចចិត្តនារាត្រីថ្ងៃអាទិត្យ បិទសាលារៀននានាសារជាថ្មី២សប្តាហ៍ និងបញ្ចប់ឆ្នាំសិក្សាសម្រាប់គ្រឹះស្ថានរដ្ឋនៅព្រឹកនេះ ដោយគ្រោងថា បើកបវេសនកាលថ្មីនាថ្ងៃទី ១១ខែមករា ឆ្នាំ២០២១វិញ ។
សម្រាប់អ្នកពាក់ព័ន្ធដែលផ្ទាល់ដែលស្នើសុំធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា អាចទំនាក់ទំនងលេខទូរស័ព្ទ៖១៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ០៧៧ ៦៣ ៧៧៧៧២៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ០១១៨៤៨ ៦៨៧៣៖ លោក គឹម ណារ៉ែន អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ០១២ ៧០៧ ០៧១៕សូមកម្ពុជារួចផុតគ្រោះលើកនេះ!
លទ្ធផលតេស្តឥស្សរជននយោបាយគឺអវិជ្ជមាន
សម្តេចក្រឡាហោម លោក កើត រិទ្ធ លោក សាយ សំអាល់ លើកទី១គឺ «អវិជ្ជមាន»។
ក្រសួងអប់រំ បញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងផ្អាកសាលាឯកជន
នៅយប់មិញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ទាន់មួយ បញ្ចប់ឆ្នាំសិក្សា ២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ (សាលារដ្ឋ) នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងគ្រោងបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ចំណែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានមធ្យមសិក្សារៀងៗខ្លួនក្រោមវិធានការសុវត្ថិភាពណែនាំរបស់ក្រសួងសុខាភិបាល។
រាល់សិស្សថ្នាក់ទី១២ នៅបន្តរៀនសូត្រ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ខែធ្ន ឆ្នាំ២០២០៕

កម្ពុជាថ្មី សូមជូនពរ ឥស្សរជននិងពលរដ្ឋកម្ពុជា ទូទាំងប្រទេស សុខភាពល្អ និងចៀសផុតបានពីគ្រោះលើកនេះ។
ចម្រើនតារា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី