ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ មហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា មហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតមិត្តកាយឬទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៧ ក្រោមប្រធានបទ ស្រមៃមើលឱកាស កាលពីរាត្រីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប។

សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ និងបង្ហាញជូនសមាជិកទាំងអស់ នូវការរីកចម្រើនរបស់សមាគមនៅក្រោមម្លប់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិនៅកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍មហាសន្និបាតលើកទី ៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដ៏មានអត្ថន័យ សម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលត្រូវបានផ្ដល់ទំនុកចិត្តឲ្យកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនាពេលនេះ។

បន្ថែមពីនេះទៀត ព្រឹត្តិការណ៍នេះ ក៏ជាការជួបប្រជុំថ្នាក់តំបន់មួយដ៏ធំ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព និងទទួលដឹងឮពីសមិទ្ធផល ដែលសមាគមមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រេចបានកន្លង មក លើការងារជួយកុមារី យុវតី ស្ត្រីវ័យក្មេងនៅទូទាំងពិភពលោក ឲ្យទទួលបានចំណេះដឹង បទពិសោធន៍ និងលទ្ធភាពមួយសមរម្យ អាចកសាងអនាគតរបស់ពួកគេទៅថ្ងៃខាងមុខ បានកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់សមភាពយេនឌ័រ និងការបង្កើន ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយរបស់ខ្លួន តាមរយៈ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ រួមជាមួយនឹងការពង្រឹងភាពជាពលរដ្ឋល្អក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន, ដែលក្នុងនោះ ស្ត្រីគឺជាស្នូល៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


