ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធក្នុងពិធីមង្គលការនៅភូមិក្រាំងលាវ នឹងត្រូវធ្វើតេស្ដលើកទី៣បន្តទៀត ក្រោយធ្វើតេស្តលើកទី២ អវិជ្ជមានកូវីដ១៩
លោក កេត ម៉ៅ អភិបាលស្រុកសំរោង ប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ជាមួយបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ ក្នុងពិធីមង្គលការមួយកន្លែង នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានធ្វើតេស្តលើកទី២មានចំនួនជាង៩០នាក់ សុទ្ធតែទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ ចំពោះការធ្វើតេស្តរកកូវីដ១៩ លើកទី៣ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ ។
លោក កេត ម៉ៅ បានបញ្ជាក់ថា លោកកំពុងរង់ចាំការវិភាគសំណាកលើកទី៣បន្តទៀត ដែលគ្រោងនឹងធ្វើនៅថ្ងៃសុក្រចុងសប្តាហ៍នេះ សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងវិញ និងសូមឲ្យបងប្អូន បន្តការពារដោយអនុវត្តន៍នៅវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីចូលរួមកាត់ផ្តាច់ការចម្លងចូលសហគមន៍ ក្នុងការឈានទៅបិទបញ្ចប់ នៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឲ្យបានឆាប់។

ដោយឡែកក្រៅពីប្រជាពលរដ្ឋក្នុងស្រុកសំរោង ខេត្តតាកែវ ជាង៩០នាក់ ដែលបានធ្វើតេស្ត ក៏មានប្រជាពលរដ្ឋស្រុកបាទី ខេត្តតាកែវជាង៣០នាក់ទៀត បានប៉ះពាល់ក្នុងពិធីមង្គលការផងដែរ ដោយលទ្ធផលតេស្តលើកទី២ សុទ្ធតែអវិជ្ជមានកូវីដ ១៩ ដូចគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ បានមកចូលរួមពិធីមង្គលការមិត្តភ័ក្ដិរបស់ខ្លួន នៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ បន្ទាប់ពីបានចូលរួមមង្គលការបានពីរថ្ងៃ បុគ្គលខាងលើបានទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលលទ្ធផល គឺវិជ្ជមាន ។ បន្ទាប់ពីទទួលបានដំណឹងវិជ្ជមាននេះ អាជ្ញាធរខេត្តតាកែវ បានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ជិត ៤០០នាក់ ដោយបិទភូមិរបស់ប្រជាជន និងកំណត់ឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពផងដែរ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


