សន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនកម្ចីអនឡាញខុសច្បាប់
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនរងគ្រោះជាច្រើនបានចាញ់បោកបទល្មើសឆបោកប្រាក់កម្ចីតាមអនឡាញ ដោយជនអនាមិកបានបង្កើតគណនីហ្វេសប៊ុក ឬតេលេក្រាមមានការដាក់ឈ្មោះជាក្រុមហ៊ុនផ្សេងៗ ហើយបានបង្ហោះផ្សព្វផ្សាយ ផ្តល់ប្រាក់កម្ចីក្រោមលក្ខខណ្ឌផ្តល់កម្ចីងាយស្រួល ដើម្បីអោយជនរងគ្រោះមានចំណាប់អារម្មណ៍ខ្ចី។

នៅពេលដែលជនរងគ្រោះទាក់ទងទៅដើម្បីស្នើសុំខ្ចីប្រាក់ និងបាននិយាយត្រូវគ្នា និងយល់ព្រមតាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិកក៏បានឱ្យជនរងគ្រោះថតផ្ញើឯកសារមួយចំនួនមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ ថតរូបកន្លែងធ្វើការជាដើម ហើយបន្ទាប់មកជនអនាមិកក៏បានផ្ញើ QR Code មកឱ្យស្កេន QR Code ដើម្បីវេរលុយជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម។ ក្រោយពីជនរងគ្រោះបានវេរលុយរួច ជនអនាមិកនោះនៅតែបន្តឱ្យវេរលុយរហូត ឬក៏បានផ្តាច់ទំនាក់ទំនង និងបានលុបសារដែលទំនាក់ទំនងជាមួយជនរងគ្រោះទាំងអស់ចោល ដោយជនអនាមិកនោះមិនបានឱ្យប្រាក់ខ្ចីលុយនោះទេ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះបានផ្ញើឱ្យនោះយកមកគំរាម យករូបថតមិត្តភក្កិ បងប្អូនរបស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកជាដើម យកទៅបង្ហោះបង្កាច់បង្ខូចឈ្មោះថាជាជនពាក់ព័ន្ឋទៀតផង។

ក្នុងន័យនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន ក៏ដូជាប្រជាពលរដ្ឋទាំងអស់គប្បីប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនផ្តល់ប្រាក់កម្ចីតាមអនឡាញខុសច្បាប់ដែលបានធ្វើសកម្មភាពដូចខាងលើ និងប្រាប់ពីវិធីមួយចំនួនពីដំណើរការនៃការឆបោក។
វិធីសង្កេតការបន្លំប្រាក់កម្ចីអនឡាញខុសច្បាប់ ក្រុមជនសង្ស័យ ទាមទារឲ្យបង់ប្រាក់មុន «ក្រុមហ៊ុនប្រាក់កម្ចី ស្របច្បាប់ មិនត្រូវការទាមទារឱ្យបង់ប្រាក់មុននោះទេ»។ ការអនុម័តប្រាក់កម្ចីក្រោមលក្ខខណ្ឌងាយស្រួល «គ្មានស្ថាប័នណាដែលអាចផ្តល់ប្រាក់កម្ចីដោយគ្មានការត្រួតពិនិត្យប្រវត្តិហិរញ្ញវត្ថុទេ»។ គ្មានអាសយដ្ឋានជាក់ស្តែង «ពិនិត្យអាសយដ្ឋាន និងគេហទំព័ររបស់ក្រុមហ៊ុនប្រាក់កម្ចីអនឡាញមុននឹងខ្ចីប្រាក់»។ សំណើឱ្យបង់ប្រាក់តាមវិធីមិនធម្មតា «ការបង់ប្រាក់តាម QR Code គឺជាសញ្ញាសង្ស័យ»។
តើត្រូវធ្វើដូចម្ដេចដើម្បីការពារខ្លួនពីការបន្លំ?
ដើម្បីការពារខ្លួនពីការក្លែងបន្លំ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឲ្យពលរដ្ឋពិនិត្យលើក្រុមហ៊ុន ស្វែងរកព័ត៌មានអំពីក្រុមហ៊ុនប្រាក់កម្ចីអនឡាញនោះតាមរយៈអាជ្ញាធរហិរញ្ញវត្ថុ។ មិនបង់ប្រាក់មុន ក្រុមហ៊ុនប្រាក់កម្ចីស្របច្បាប់នឹងមិនទាមទារឱ្យបង់ប្រាក់មុននោះទេ។ អានមតិអ្នកប្រើប្រាស់ ស្វែងរកមតិពីអតិថិជនអំពីប្រាក់កម្ចីអនឡាញ។ ប្រើប្រាស់ធនាគារដែលមានការទទួលស្គាល់ ដើម្បីទទួលបានប្រាក់កម្ចីដែលមានសុវត្ថិភាព។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ស្នើឲ្យពលរដ្ឋមុនធ្វើការស្នើសុំប្រាក់កម្ចី ត្រូវពិនិត្យមើលបន្ថែមតាមរយ:តំណភ្ជាប់ផ្លូវការរបស់ធនាការជាតិ https://www.nbc.gov.kh/supervision/commercial_banks.php អំពីក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដែលមានការទទួលស្គាល់ពីធនាគារជាតិ។
សូមជម្រាបថា កន្លងមកនាយដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាប និងឃាត់ខ្លួនក្រុមឆបោកមួយចំនួនផងដែរបាក់ព័ន្ធករណីឆោកតាមអនឡាញនេះ ដូចជា ក្រុមឆបោកក្រោមរូបភាពវិនិយោគបានការប្រាក់ខ្ពស់ជាដើម៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


