ជីវិតកម្សាន្ដ
លី អ៉ីវ៉ាធីណា ហួសចិត្តក្រោយមានអ្នករិះគន់ថា ច្រៀងអត់ពិរោះ
តារាចម្រៀងកូនកាត់ចិន កញ្ញា លី អុីវ៉ាធីណា បានសម្តែងការហួសចិត្តបន្ទាប់ពីមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់បានធ្វើការរិះគន់មកលើរូបនាងថា ច្រៀងអត់ពិរោះចាញ់ទាំងថៅកែហាងពេជ្រលោកស្រី ទ្រី ដាណា ទៀតផង។

តារាចម្រៀងតូចច្រឡឹងកញ្ញា លី អុីវ៉ាធីណា គឺជាតារាចម្រៀងម្នាក់ ដែលមានជាប់សែស្រឡាយចិនរហូតនាងអាចប្រើប្រាស់ភាសាចិនបានយ៉ាងល្អទៀតផង។ កញ្ញា លី អ៊ីវ៉ាធីណា គិតមកដល់ពេលនេះ នាងបានចូលប្រឡូកក្នុងវិស័យសិល្ប:យូរឆ្នាំ មកហើយខណ:ទីផ្សាគាំទ្រនៅតែមានសន្ទុះដូចមុន។
ឆ្លើយតបទៅនឹងការរិះគន់ខាងលើតារាស្រីកញ្ញា លី អុីវ៉ាធីណា បាននិយាយថា”បងមិនដែរអួតខ្លួនឯងថាច្រៀងពិរោះនោះទេជាធម្មតាទេមនុស្សយើងមិនអាចល្អគ្រប់១០ទេមានគេស្រលាញ់និងស្អប់ជារឿងធម្មតា បងសង្ស័យតែអូនមិនដឹងផងថាបទ(you are my dream)ម្ទាស់ដើមជានរណាផងដឹង?។
ទន្ទឹមគ្នានេះដែរក៏មានការបញ្ចេញមតិដោយលើកទឹកចិត្តនឹងសរសើរកញ្ញា លី អ៊ីវ៉ាធីណា ថា គាត់ច្រៀងពិរោះប៉ុណ្ណឹងហើយថាមិនពិរោះទៀត fan តាំងពីថ្នាក់ទី៣ស្តាប់គាត់បទ បញ្ឈប់ត្រឹមនឹងផលិតកម្មស្ទឹងសង្កែរហូតដល់ឥឡូវស្រលាញ់គ្រប់បទ។
ចំណែកខ្លះទៀតលើកឡើងដែរថា កុំខ្វល់និងមនុស្សអ៊ីចឹង idol បើមនុស្សនិងល្អមែន មិនដែលដាក់ឈ្មោះអ៊ីចឹងទេ កុំគិតច្រើនកើតមកម្នាក់ឯងងាប់ទៅវិញក៏តែឯងដែរ idol កុំគិតទុកក្នុងចិត្តអី្វឃើញហើយញញឹមដើរចេញក្តីសុខបំផុត I love u idol ។
ដោយឡែកងៀកមកចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនវិញ តារាស្រី លី អ៊ីវ៉ាធីណា នៅមិនទាន់មានដំណឹងមានម្ចាស់បេះដូងនៅឡើយទេ ហើយនាងក៏មិនទាន់គិតរឿងគូស្រករអី្វដែរ ខណៈវ័យរបស់នាង ៤០ឆ្នាំ ហើយបច្ចុប្បន្នតារាស្រីរូបនេះ ក៏មមារញឹកខ្លាំងលើមុខជំនួញទាំងពីរហើយការងារសិល្បៈវិញក៏រវល់មិនចាញ់គ្នាប៉ុន្មានដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


