ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសបើកប្រាក់ឈ្នួលជូនកម្មករកម្មរិនីរោងចក្រ ម៉ូហ្វាស ដែលត្រូវអគ្គិភ័យឆាបឆេះនៅខេត្តកំពង់ស្ពឺ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសសហការជាមួយម្ចាស់រោងចក្រ ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះកាលពីកន្លងទៅ ចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មករនិយោជិត ចាប់ពីរសៀលថ្ងៃទី១៩ មីនានេះតទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការងារនឹងចាប់ផ្ដើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនដល់កម្មករនិយោជិតនៅទីតាំងក្រុមហ៊ុន ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) ផ្ទាល់ ចាប់ពីម៉ោង ២និង០០នាទីរសៀល ថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះតទៅ ដោយកម្មករនិយោជិតភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា បណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។ បណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

ជាមួយគ្នានេះ ក្រសួងការងារ ក៏អំពាវនាវដល់កម្មករនិយោជិតដែលមិនទាន់ទទួលបានការងារថ្មីធ្វើ សូមមកទទួលយកឱកាសការងារថ្មីពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥។

គួររំលឹកថា រោងចក្រ ម៉ូហ្វាស (ខេមបូឌា) ឯ.ក (MOVEFAST (CAMBODIA) CO., LTD.) មានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ អស់អគារមួយខ្នងទាំងស្រុង៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


