ជីវិតកម្សាន្ដ
រោងមហោស្រពច្រើនទសវត្សរ៍មុន ក្នុងក្រុងបាត់ដំបង ត្រូវគេរៀបចំជាទីតាំងថតភាពយន្តថ្មី ខណៈរក្សាសំណង់ដើម មិនកែកុនឡើយ
រោងមហោស្រពចាស់ល្បីល្បាញច្រើនទសវត្សរ៍មុន ក្នុងក្រុងបាត់ដំបង កំពុងរៀបចំទីតាំងសម្រាប់ថតភាពយន្តថ្មី បន្ទាប់ពីអាក់ខានដំណើរការបម្រើក្នុងវិស័យភាពយន្តជាច្រើនឆ្នាំ។ ខណៈចំពោះការរៀបចំទីតាំងនេះ ដោយមិនធ្វើការជួសជុលឡើយ ពោលគឺថែរក្សា និងអភិរក្សសំណង់ចាស់ៗទាំងអស់ ដើម្បីផលិតរឿងឆ្លុះបញ្ចាំងពីសង្គមជីវភាពរបស់ប្រជាពលរដ្ឋតាមសម័យកាលប៉ុណ្ណោះ។

បើតាមការជូនដំណឹងនៅលើផេកផ្លូវការ របស់ក្រុមអ្នកស្រាវជ្រាវ “ក្រុមព្រះសុរិយា” បានឱ្យដឹងដូច្នេះថា រោងមហោស្រពប្រាសាទមាស ផ្លូវលេខ២ ក្រុងបាត់ដំបង កំពុងរៀបចំទីតាំងសម្រាប់ថតភាពយន្តថ្មី។ មិនជួសជុល ប៉ុន្តែថែរក្សា និងអភិរក្សសំណង់ចាស់ៗទាំងអស់ មានប្រយោជន៍ណាស់ក្នុងវិស័យថតភាពយន្តក្នុងប្រទេស។
ប្រភពបានបន្តថា វាបានផ្តល់ភាពងាយស្រួលចំណេញប្រាក់ពេលវេលាក្នុងរចនាទីតាំងទៅតាមពេលវេលាណាមួយដែលអ្នកនិពន្ធបាននិពន្ធសាច់រឿងទៅ តាមសម័យកាលណានៃសង្គមជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមសម័យកាលនីមួយៗបានដោយងាយស្រួល ។
សូមបញ្ជាក់ថា យោងតាមប្រភពព័ត៌មានបានឱ្យដឹងដែរថា រោងភាពយន្តប្រាសាទមាសក្រុងបាត់ដំបង ដែលជារបស់អតីតចាងហ្វាងផលិតកម្មប្រាសាទមាសភាពយន្ត លោកកា ឆាយ លាង ហៅសារ៉ាវុធ ជាបុគ្គលដ៏ល្បីល្បាញរបស់កម្ពុជា (មុនឆ្នាំ១៩៧៥) ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


