ព័ត៌មានអន្ដរជាតិ
ថៃព្រាងច្បាប់ ជំរុញការអភិវឌ្ឍគម្រោងស្ពានដីគោកភាគខាងត្បូង
ក្រសួងដឹកជញ្ជូនបានបង្ហាញសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងដែលនឹងត្រួសត្រាយផ្លូវសម្រាប់គម្រោងស្ពានដីគោកថៃ (Land Bridge) តម្លៃរាប់ពាន់លានដុល្លារ ដែលតភ្ជាប់សមុទ្រអង់ដាម៉ង់ និងឈូងសមុទ្រថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សេចក្តីព្រាងច្បាប់ នឹងបង្កើតគណៈកម្មការដើម្បីពន្លឿនការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) នៅក្នុងខេត្ត Chumphon ខេត្ត Ranong ខេត្ត Surat Thani និងខេត្ត Nakhon Si Thammarat ជាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយមុននេះថា លោកសង្ឃឹមថាច្បាប់ SEC ថ្មី អាចចូលជាធរមាននៅខែកញ្ញា ឆ្នាំ ២០២៥ នេះ។
គួរគូសបញ្ជាក់ថា រដ្ឋាភិបាលថៃ ដែលដឹកនាំដោយគណបក្សភឿថៃ បានកំពុងជំរុញគម្រោងស្ពានដីគោក ក្នុងតម្លៃប្រហែល ១ ទ្រីលានដុល្លារ (២៩ ប៊ីលានដុល្លារ) ដើម្បីភ្ជាប់កំពង់ផែសមុទ្រក្នុងសំណើចំនួន ២ ក្នុងខេត្ត Ranong និងខេត្ត Chumphon តាមរយៈការសាងសង់ផ្លូវប្រភេទហាយវេ និងផ្លូវដែកថ្មីមួយ។

គម្រោងស្ពានដី ១០០ គីឡូម៉ែត្រ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដែលជាធម្មតាឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវសមុទ្រតូចចង្អៀតដ៏មមាញឹកបំផុតមួយរបស់ពិភពលោករវាងម៉ាឡេស៊ី និងសិង្ហបុរី។
អតីតនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ធ្លាប់បានលើកគម្រោងសាងសង់ស្ពានដីគោក ទៅបង្ហាញដល់វិនិយោគិនក្រៅប្រទេសក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងចិន កាលពីឆ្នាំមុន។ លោកទទួលបានការចាប់អារម្មណ៍ជាច្រើន ប៉ុន្តែមិនមានការអាប់ឌែតច្រើនទេ ចាប់តាំងពីពេលនោះមក។
មន្រ្តីថៃបាននិយាយថា ក្រសួងមានបំណងបញ្ចប់គម្រោងស្ពានដីគោក នៅឆ្នាំ ២០៣០។ អ្នកវិនិយោគបរទេស នឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនជាង ៥០ ភាគរយ នៃការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


