ជីវិតកម្សាន្ដ
នាយ ក្រិន ទម្លាយថា ខ្លួនក៏ធ្លាប់ថតកុនប៉ះផលិតករមិនបើកលុយឱ្យដែរ
តារាកំប្លែងមាឌល្អិត នាយ ក្រិន បានទម្លាយឱ្យដឹងថានាយក៏ធ្លាប់ជាជនរងគ្រោះម្នាក់ផងដែរក្នុងចំណោមអ្នកសិល្ប:ឯទៀតដែលត្រូវបានផលិតករ ឬម្ចាស់ផលិតកម្មបោកទំនុកចិត្ត និងកេងប្រវ័ញ្ចកំលាំងញើសឈាមមិនបើកលុយឱ្យពេលថតកុនចប់។

ការបង្ហាញអារម្មណ៍របស់តារាកំប្លែងនាយ ក្រិន នេះ ខណ:ដែលថ្មីៗនេះមានសិល្បករសិល្បការិនីខ្មែរមួយចំនួន បានចេញមកត្អូញត្អែរ និងទម្លាយការឈឺចាប់ ព្រោះម្ចាស់ផលិតកម្មឬផលិតករមិនបើកលុយកម្រៃថ្លៃថតរឿងតាមការសន្យាតួយ៉ាងដូចតារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ជាដើម។
តារាកំប្លែងមានដើមកំណើតចេញពីខេត្តបាត់ដំបងនាយ ក្រិន បានឱ្យដឹងថារឿងឈឺចាប់នេះបានកើតមកលើខ្លួនកាលពីអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺមកដល់បច្ចុប្បន្ន នៅតែមិនទទួលបានលុយថតកុននោះឡើយ។ នាយ ក្រិន ថាកាលពីជំនាន់មុនពេលថតចប់ប្រាប់ថា ចាំស្អែកបើកលុយតែស្អែកនេះ គឺស្អែកមិនចេះចប់រហូតមកដល់សព្វថ្ងៃ។ នាយថាមានផលិតករមួយចំនួនតូចទេ ដែលកេងប្រវ័ញ្ចកំលាំងញើសឈាមអ្នកសិល្ប:ដូច្នេះ។
គួរបញ្ជាក់ថា បន្ទាប់បាត់វត្តមានពីសិល្ប:មួយរយ:ធំកន្លងទៅតារាកំប្លែងមាឌល្អិតកម្សត់ស្នេហ៍នាយ ក្រិន កាលពីថ្មីៗនេះបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងរស់នៅជាមួយកូនៗទាំង ៣នាក់ ឯស្រុកកំណើតខេត្តបាត់ដំបងដោយប្រកបរបរចិញ្ចឹមមាន់ទា ដើម្បីបានប្រាក់កម្រៃចិញ្ចឹមខ្លួន និងកូនៗទាំង៣ដែលកំព្រាម្តាយ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


