ព័ត៌មានជាតិ
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ពង្រីកតួនាទីរបស់ខ្លួនជា “ស្ពាន” រវាងសហគ្រាសធុនតូច និងមធ្យមជប៉ុន ជាមួយដៃគូនៅកម្ពុជា។

ក្នុងជំនួបជាមួយតំណាងសមាគម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី បានកោតសរសើរចំពោះសមិទ្ធផលការងារចាប់តាំងពីសមាគមចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០២។ បច្ចុប្បន្ន សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនមានសមាជិកប្រមាណ ១.០០០នាក់ និងអនុវត្តសកម្មភាពនានា ដូចជា JAC Japan Desk ដែលផ្តល់សេវាប្រឹក្សាយោបល់ ការជ្រើសរើសបុគ្គលិក និងការកសាងបណ្តាញធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន ដែលកំពុងប្រតិបត្តិការ ឬចាប់អារម្មណ៍ឈានចូលក្នុងទីផ្សារកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកឡើងថា ដោយសារប្រទេសជប៉ុនជាសង្គមដែលមានប្រជាជនវ័យចំណាស់ច្រើន និងការថមថយកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនមួយចំនួ នកំពុងស្វែងរកឱកាសធុរកិច្ចនៅក្រៅប្រទេស ហើយពួកគេអាចនឹងពិបាកចូលទៅក្នុងទីផ្សារថ្មី។ លោករដ្ឋមន្ត្រី បានជំរុញឱ្យសមាគមបន្តគាំទ្រសហគ្រាសទាំងនេះ តាមរយៈការភ្ជាប់ទំនាក់ទំនង និងការផ្តល់ប្រឹក្សាយោបល់ច្បាស់លាស់ ក៏ដូចជាជួយសហគ្រាសក្នុងស្រុកស្វែងរកឱកាសធុរកិច្ចនៅជប៉ុនផងដែរ។

ជាចុងក្រោយលោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានណែនាំឱ្យសមាគមផ្តោតលើការពង្រឹងស្ថាប័ន កសាងមូលដ្ឋានទិន្នន័យសមាជិកជាបណ្តុំធនធានមនុស្សសម្រាប់តម្រូវការផ្សេងៗ និងពង្រីកប្រភពចំណូលរបស់ខ្លួន ប៉ុន្តែត្រូវរក្សាគុណតម្លៃ និងបេសកកម្មជាស្ថាប័នមិនរកប្រាក់ចំណេញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


