Connect with us

សេចក្ដីជូនដំណឹង

ស្រាបៀរ Heineken® បាននាំមកនូវផលិតផលថែរក្សាស្បែក Heineken® Smootheriser ដែលមានចំនួនកំណត់មកប្រទេសកម្ពុជា​

បានផុស

នៅ

(អត្ថបទពាណិជ្ជកម្ម)

សម្រាប់ស្រាបៀរ Heineken® តែងតែមានការប្តេជ្ញាចិត្តចំពោះឧត្តមភាពជំរុញឱ្យមានការច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់។ ស្រាបៀរដែលមានភាពល្បីទូទាំងពិភពលោកនេះ ថ្ងៃនេះបានណែនាំផលិតផលថែរក្សាស្បែកដែលមានចំនួនកំណត់មកកម្ពុជា ហៅថា Heineken® Smootheriser គឺជាផលិតផលធ្វើឱ្យស្បែកភ្លឺរលោង។​

Heineken® Smootheriser ជាផលិតផលថែរក្សាស្បែក all-in-one ផលិតឡើងពីសារធាតុផ្សំដ៏ល្អបំផុត ហើយក៏ជាការបំផុសគំនិតចេញពីផលិតផលថ្មីរបស់ ស្រាបៀរ Heineken® ដែលមានរសជាតិស្រាលស្រទន់ និងស្រួលលេបលើសពីស្រាបៀរទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nabil Nasser នាយកម៉ាកយីហោសកលរបស់ក្រុមហ៊ុន Heineken បានលើកឡើងថា៖​ « Heineken® Smootheriser មិនមែនបង្កើតឡើងដើម្បីតែភាពទាន់សម័យកាលតែប៉ុណ្ណោះទេ។ ផលិតផលនេះជាការលាយបញ្ចូលគ្នានូវសំណើច ការច្នៃប្រឌិត និងវប្បធម៌ដែលពាក់ព័ន្ធ ដើម្បីបង្កើតជារឿងដែលមិនអាចបំភ្លេចបាន ដែលធ្វើឱ្យគ្រប់គ្នាលើកមកជជែក មិនថាពេលដែលពួកគេនិយាយអំពីរឿងស្រាបៀរ ការថែរក្សាស្បែក ឬទាំងពីររឿងនេះក៏ដោយ។ ការពិតទៅបើសិនមានអ្វីម្យ៉ាងដែលស្រាលស្រទន់ប្រៀបបាននឹង Heineken® ទៅហើយនោះ តើហេតុអ្វីបានជាយើងត្រូវឈប់នៅត្រឹមតែស្រាបៀរ? »

ថ្វីបើព័ត៌មានលម្អិតទាំងស្រុងនៅពុំទាន់អាចបញ្ចេញឱ្យដឹង តែបើយោងតាមការដឹងឮនៅក្នុងបណ្ដាញសង្គមបានបញ្ជាក់ថានឹងមានការបើកបង្ហាញនៅថ្ងៃទី១ ខែមេសា ខាងមុខនេះ។ ក្នុងពេលជាមួយគ្នានេះ ព័ត៌មានខ្លះៗបានបង្ហាញថាអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម និងសហការីប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានអញ្ជើញចូលរួមនៅក្នុងពិធីជប់លៀងបើកបង្ហាញនេះ ហើយក៏ជាការជួបជុំអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមល្បីៗដ៏ធំជាងគេបំផុតនៅក្នុងទីក្រុងផងដែរ។ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម បានបង្ហាញពីភាពរំភើបនៅលើបណ្តាញសង្គមយ៉ាងច្រើនអំឡុងពេលកំពុងទន្ទឹងរង់ចាំ និងត្រៀមខ្លួនយ៉ាងអន្ទះសាសម្រាប់ពិធីប្រកាសចេញផ្សាយផលិតផលដ៏កក្រើករបស់ស្រាបៀរ Heineken®។​

តោះមកមើលវីដេអូខ្លះៗដែលអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencers) បាននិយាយអំពី Heineken® Smootheriser នេះ។​

https://www.facebook.com/share/v/1BKXrxCWw3/?mibextid=wwXIfr

https://www.facebook.com/share/v/1DZfSmmMKG/?mibextid=wwXIfr

https://www.facebook.com/share/v/1DMGkZEmfc

អំពីក្រុមហ៊ុនហ៊ិននីគែន

ក្រុមហ៊ុនហ៊ិននីគែន គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរកម្រិតអន្តរជាតិជុំវិញពិភពលោកដែលឈានមុខគេលើផលិតផលស្រាបៀរ ផលិតផលស្រាបៀរគ្មានជាតិអាល់កុល និងស្រាcider។ ដោយដឹកនាំដោយម៉ាកយីហោ Heineken® ក្រុមហ៊ុនសម្ព័ន្ធនេះ ក៏មានផលិតផលស្រាបៀរ និងស្រាciders ជាង ៣៤០ ប្រភេទផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលផ្ដល់ការងារដល់បុគ្គលិកជាង ៨៥,០០០នាក់ ក្រុមហ៊ុនហ៊ិននីគែន តែងតែបង្កើតឱ្យមានភាពរីករាយក្នុងការជួបជុំដ៏ពិតប្រាកដមួយដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរ។ ក្រុមហ៊ុន ហ៊ិននីគែន ផ្តោតទៅលើការច្នៃប្រឌិត ការវិនិយោគរយៈពេលវែង និងនិរន្តរភាពតាមរយៈពាក្យស្លោក “Brew a Better World” ដែលធ្វើឱ្យក្រុមហ៊ុនមានវត្តមានយ៉ាងរឹងមាំនៅជុំវិញសកលលោក ទាំងនៅក្នុងទីផ្សារប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយប្រតិបត្តិការនៅក្នុងប្រទេសជាង ៧០ ប្រទេស។ សម្រាប់ព័ត៌មានបច្ចុប្បន្នភាពថ្មីៗបំផុត សូមតាមដាន HEINEKEN នៅលើ LinkedIn និង Instagram។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៤ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៧ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានជាតិ១៣ នាទីutes មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មច្រានចោលព័ត៌មានប្រតិដ្ឋជុំវិញការផ្លាស់ប្ដូរបទពិសោធការងារជាមួយប្រទេសផ្សេង

ព័ត៌មានជាតិ១៥ នាទីutes មុន

ARDB និងធនាគារពាណិជ្ជក្នុងស្រុកនឹងរួមគ្នាផ្តល់ឥណទានពិសេសដើម្បីជំរុញការទិញកសិផល​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម