កីឡា
ក្លិប KKIF នឹងរៀបចំការប្រកួតខ្សែក្រវាត់ WBC ៣ខ្សែនៅខេត្តព្រះសីហនុ
ក្លិបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) និងសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ សហការជាមួយក្រុមប្រឹក្សាប្រដាល់សកលពិភពលោក (WBC) នឹងរៀបចំព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC ៣ប្រភេទផ្សេងគ្នានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។

លោកឧកញ៉ា ស្រី ចាន់ថន ស្ថាបនិកក្លិប KKIF បាននាំយកខ្សែក្រវាត់ពិភពលោក WBC ៣ប្រភេទផ្សេងគ្នាពីប្រទេសម៉ិកស៊ិក មកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ខ្សែក្រវាត់ទាំង៣ត្រូវបានដង្ហែទៅកាន់ក្លិបរបស់លោកឧកញ៉ាដើម្បីរក្សាទុកនៅទីនោះត្រៀមរៀបចំការប្រកួតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

លោកឧកញ៉ាបានរៀបរាប់ថា ខ្សែក្រវាត់ WBC ទាំង៣ប្រភេទគឺខ្សែក្រវាត់គុនខ្មែរ WBC Kun Khmer ១ខ្សែ និងខ្សែក្រវាត់ប្រដាល់សកលពិភពលោក WBC ២ខ្សែ។ ចំពោះខ្សែក្រវាត់គុនខ្មែរ WBC Kun Khmer គឺគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចសហការគ្នារវាងគុនខ្មែរ និងក្រុមប្រឹក្សាប្រដាល់សកលពិភពលោក។ ស្ថាប័នប្រដាល់សកលពិភពលោកនេះបានរៀបចំតាក់តែង និងឌីហ្សាញជាពិសេសដែលរំលេចពាក្យ«គុនខ្មែរ ទង់ជាតិខ្មែរ កម្ពុជា អង្គរវត្ត និងពណ៌ទង់ជាតិកម្ពុជា»ដែលខុសប្លែកពីខ្សែក្រវាត់ WBC ដើម។ ក្រុមការងារនឹងធ្វើការងារបន្ថែមទៀត ហើយខ្សែក្រវាត់ WBC Kun Khmer ក្រោយទៀតទើបដូចខ្សែក្រវាត់ដើមរបស់គេ។

និយាយពីខ្សែក្រវាត់ប្រដាល់សកល WBC ២ខ្សែនឹងត្រូវដាក់ឲ្យកីឡាករបរទេសប្រកួតដណ្តើមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ ក្នុងនោះមានកីឡាករប្រដាល់សកលហ្វីលីពីន និងមកពីប្រទេសផ្សេងៗដែលត្រូវប្រជែងគ្នាដណ្តើមខ្សែក្រវាត់សកលពិភពលោកទាំងពីរនេះ។
តាមការបញ្ជាក់ពីលោកឧកញ៉ា ស្រី ចាន់ថន ថា កីឡាករកម្ពុជា២រូបគឺ ឈឿង ល្វៃ និង សុខ ធី មានឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅខេត្តព្រះសីហនុ ប៉ុន្តែនៅមិនទាន់លំអិតពីការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរ WBC Kun Khmer ឬមិត្តភាពអន្តរជាតិឡើយ។ ជាមួយគ្នានេះ ភាគីអន្តរជាតិដែលមកពី ក្រុមប្រឹក្សាប្រដាល់សល់ពិភពលោក កីឡាករ និងក្រុមការងារមានប្រមាណ១៩នាក់នឹងមកប្រទេសកម្ពុជា។ ក្រុមការងារបរទេសមិនត្រឹមតែមករៀបចំការប្រកួតប្រដាល់សកលដណ្តើមខ្សែក្រវាត់ពិភពលោក WBC ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏នឹងតាមដានមើលពីកីឡាប្រដាល់គុនខ្មែរផងដែរដែលបានចូលរួមសហការគ្នា៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ