ជីវិតកម្សាន្ដ
អ្នកគាំទ្រ Taylor Swift អាចធូរស្រាលពីការក្លែងបន្លំបំប៉ោងតម្លៃសំបុត្រខ្ពស់ហួសហេតុ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយដែលមានបំណងបញ្ចប់ការក្លែងបន្លំតម្លៃសំបុត្រសម្រាប់ការកម្សាន្តផ្ទាល់ និងដើម្បីធានាថា ច្បាប់ប្រកួតប្រជែងត្រូវបានអនុវត្តនៅក្នុងឧស្សាហកម្មតន្ត្រីនិងការកម្សាន្ត
បទបញ្ជាដែលតម្រូវឲ្យ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ធ្វើការជាមួយអគ្គមេធាវី Pam Bondi ដើម្បីកំណត់តម្លៃសំបុត្រ និងការលក់សំបុត្រសម្រាប់ការប្រគំតន្ត្រីនោះ អាចជាដំណឹងល្អ ជាពិសេសអ្នកគាំទ្រ Taylor Swift ក្នុងការទទួលបានសំបុត្រទស្សនាការប្រគំតន្ត្រីដែលមានតម្លៃសមរម្យ។

លោក ដូណាល់ ត្រាំ បាននិយាយនៅពេល លោក Kid Rock ដែលជាតន្ត្រីករនិងអ្នកចម្រៀងឈរក្បែរគាត់ក្នុងកំឡុងពេលចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថា៖«ខ្ញុំបាននិយាយជាមួយគាត់ជាច្រើនឆ្នាំមកហើយអំពីរឿងនេះ ហើយវាករំខានគាត់ដូចគ្នាដែរ។ ជាពិសេស វារំខានដល់សិល្បករដទៃទៀត។ ពួកគេលក់សំបុត្រតម្លៃ១០០ដុល្លារ ហើយអ្នកបន្លំបានទិញយកមកលក់បន្តក្នុងតម្លៃ២០០០ដុល្លារនៅយប់បន្ទាប់»។
លោក Kid Rock បានបន្ថែមនាពេលនោះថា«ខ្ញុំចង់ឲ្យអ្នកគាំទ្រមានតម្លៃសំបុត្រសមរម្យ ដើម្បីអាចទស្សនាកម្មវិធីជាច្រើនទៀត។ ខ្ញុំចង់ឲ្យតម្លៃសំបុត្ររបស់ខ្ញុំនៅទាបជាងនេះ ប៉ុន្តែប្រសិនបើខ្ញុំកំណត់តម្លៃសំបុត្ររបស់ខ្ញុំទាបនោះ ក្រុមអ្នកបន្លំនឹងទិញវាដោយសប្បាយចិត្តបំផុត ហើយពួកគេលក់បន្តក្នុងតម្លៃរាប់រយដុល្លារ»។
ទោះជាយាងណាក៏ដោយ បទបញ្ជាប្រតិបត្តិថ្មីនេះទំនងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ Taylor Swift ព្រោះវាស្ទើរតែមិនអាចទៅរួចទាល់តែសោះ សម្រាប់អ្នកគាំទ្រមួយចំនួនក្នុងការទទួលសំបុត្រចូលទៅទស្សនាការប្រគំតន្ត្រី «Eras Tickets» ដូចកាលខែវិច្ឆិកាឆ្នាំ២០២២នោះ។

លើសពីនេះ ការចេញលក់សំបុត្រគឺជាគ្រោះមហន្តរាយមួយ ដែល Ticketmaster ត្រូវបានបង្ខំឲ្យសុំទោសអ្នកគាំទ្រ ដោយសារតែ Swifties ត្រូវបានបិទមិនឲ្យលក់ជាទូទៅសម្រាប់ដំណើរកម្សាន្ត។
ក្រុមហ៊ុនបានសរសេរថា ពួកគេចង់សុំទោស Taylor និងអ្នកគាំទ្រទាំងអស់របស់នាង ជាពិសេសអ្នកដែលមានបទពិសោធន៍ដ៏អាក្រក់ដែលព្យាយាមទិញសំបុត្រ។ ពួកគេមានអារម្មណ៍ថា ក្រុមហ៊ុនជំពាក់មនុស្សគ្រប់គ្នាក្នុងការចែករំលែកព័ត៌មានមួយចំនួនដើម្បីជួយពន្យល់ពីអ្វីដែលបានកើតឡើង។
តារាចម្រៀងដ៏ល្បីល្បាញ Taylor Swift ឯណោះវិញ បានហៅបទបញ្ជាថ្មីរបស់ ដូណាល់ ត្រាំ ថា ជារឿងគួរឲ្យរំភើបបំផុត។ នាងបានចាប់ផ្តើមនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះតាមរយៈ Instagram Stories ផ្ទាល់ខ្លួន ថា៖«ខ្ញុំការពារអ្នកគាំទ្ររបស់ខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានធ្វើវាយ៉ាងជាក់លាក់ដើម្បីបង្កើនគុណភាពនៃបទពិសោធន៍អ្នកគាំទ្ររបស់ខ្ញុំ ដោយធ្វើវាដោយខ្លួនឯងជាមួយក្រុមរបស់ខ្ញុំដែលយកចិត្តទុកដាក់ចំពោះអ្នកគាំទ្ររបស់ខ្ញុំ ដូចដែលខ្ញុំធ្វើដែរ។
សាររបស់នាង បានបន្តថា៖«វាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងការជឿជាក់លើអ្នកខាងក្រៅជាមួយនឹងទំនាក់ទំនង និងភាពស្មោះត្រង់ទាំងនេះ ហើយគួរឲ្យរំភើបណាស់សម្រាប់ខ្ញុំក្នុងការមើលកំហុសដែលកើតឡើងដោយគ្មានហេតុផល»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE បរិច្ចាកប្រាក់ ជួយដល់តំបន់បេតិកភណ្ឌជាតិ ដែលរងខូចខាតពីភ្លើងឆេះព្រៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៣ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


