ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ ជុំវិញកង្វល់សេដ្ឋកិច្ច ដោយសារ ពន្ធ ត្រាំ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ៣ ភាគរយ សម្រាប់ការជួញដូរនៅថ្ងៃចន្ទនេះ ដែលជាការបន្តធ្លាក់ចុះធ្ងន់កាលពីសប្ដាហ៍មុន ខណៈសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលបង្កឡើងដោយគោលនយោបាយពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្កើនក្ដីបារម្ភអំពីវិបត្តិសេដ្ឋកិច្ច ដែលអាចធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២,២៨ ដុល្លារ ឬ ៣,៥ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៣,៣០ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,២០ ដុល្លារ ឬ ៣,៦ ភាគរយ ដោយជួញដូរនៅត្រឹម ៥៩,៧៩ ដុល្លារ/បារ៉ែល។ នេះបង្ហាញថា តម្លៃប្រេងទាំង២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីខែមេសា ឆ្នាំ ២០២១។
តម្លៃប្រេង បានធ្លាក់ចុះ ៧ ភាគរយ កាលពីថ្ងៃសុក្រ នៅពេលចិនបានប្រកាសដំឡើងពន្ធសងសឹកលើទំនិញរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មកើនឡើង។ ពេញមួយសប្ដាហ៍មុន តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ១០,៩ ភាគរយ ខណៈ WTI បានធ្លាក់ចុះ ១០,៦ ភាគរយ ។

អ្នកជំនាញគូសបញ្ជាក់ថា ការធ្លាក់ចុះនៃតម្លៃប្រេងបង្កឡើងពីក្ដីបារម្ភដែលថា គោលនយោបាយពន្ធគយថ្មីៗនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងផែនការបង្កើនផលិតកម្មប្រេងឡើងវិញរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+)។
មែនទែនទៅ ការនាំចូលប្រេង ឧស្ម័ន និងផលិតផលចម្រាញ់ ទទួលបានការលើកលែងពីពន្ធថ្មីៗរបស់លោក ត្រាំ។ ប៉ុន្តែ គោលនយោបាយទាំងមូលអាចបង្កឱ្យមានអតិផរណា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែតានតឹងទៅៗ ដោយនេះដាក់សម្ពាធលើតម្លៃប្រេង៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៨ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ