Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើង ដោយស្ថានការណ៍មជ្ឈិមបូព៌ាវិវត្តកាន់តែក្ដៅជាថ្មី

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​បន្តកើនឡើងសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ខណៈស្ថានការណ៍នៅមជ្ឈិមបូព៌ាវិវត្តកាន់តែក្ដៅគគុកជាថ្មី ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបិទផ្លូវទឹកអ៊ីរ៉ង់ឡើងវិញ ហើយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកលើគោលដៅអាមេរិកក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិតត្រឹមម៉ោង ៨ កន្លះព្រឹក តម្លៃប្រេងឆៅ Brent បាន​កើនឡើង ១,៧២% ដល់ ៨៦,១៩ ដុល្លារ/បារ៉ែល ដែលជាកម្រិតបំផុតរាប់តាំងពីពាក់កណ្ដាលខែមិថុនា។ តម្លៃប្រេងអាមេរិក WTI ឯណោះវិញ បាន​កើនឡើង ១,៤% ដល់ ៨០,៤០ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ បាន​កើនឡើងជាង ២% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ចំពេលមាន​ការវាយប្រហារកាន់តែច្រើននៅច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នមជ្ឈិមបូព៌ាទៅកាន់ទីផ្សារសកល។

​នៅព្រឹកថ្ងៃពុធនេះ កងទ័ពអាមេរិកក៏បានបន្តការវាយប្រហារថ្មីលើគោលដៅក្នុងតំបន់ដើម្បី​កាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវាពាណិជ្ជកម្មនៅច្រកសមុទ្រហ័រមូហ្ស។ ​អ៊ីរ៉ង់ឯណោះវិញ​បានអះអាងថា ខ្លួនបានបិទច្រកសមុទ្រ​ហ័រមូហ្សជាថ្មី ​ក្រោយការប្រយុទ្ធគ្នាជាមួយអាមេរិកផ្ទុះឡើងជាថ្មី។

ជាមួយគ្នា​នោះ លោក​ ត្រាំ បាននិយាយថា លោកអាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើជម្លោះបន្តអូសបន្លាយ ខណៈអ៊ីរ៉ង់​​បង្ហោះដ្រូនវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី និងបានកំណត់គោលដៅលើឃ្លាំងអាវុធនៅបារ៉ែន និងគុយវ៉ែត។

អ្នកវិភាគទីផ្សារបានព្រមានថា ប្រសិនបើការប្រយុទ្ធកាន់តែធ្ងន់ធ្ងរ និងបង្កើនផល​ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់ឈូងសមុទ្រពែរ្ស តម្លៃប្រេងអាចកើនឡើងជិត ១០០ ដុល្លារ​/បារ៉ែល ជាថ្មី។ ប៉ុន្តែ ប្រសិនបើមានដំណោះស្រាយការទូត និងច្រកសមុទ្រហ័រមូហ្សត្រូវបានបើកឡើងវិញ តម្លៃប្រេងអាចស្ថិតនៅក្នុងចន្លោះ ៧៥-៨០ ដុល្លារ/បារ៉ែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម