ព័ត៌មានអន្ដរជាតិ
ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក
នៅព្រឹកថ្ងៃចន្ទទី៧ខែមេសាឆ្នាំ២០២៥ ខេត្តថៃចំនួន២ គឺឈៀងម៉ៃនិងម៉ែហុងសុន បានកើតមានរញ្ជួយដី២១លើក ប៉ុន្តែត្រឹមកម្រិតស្រាលប៉ុណ្ណោះ ពោលគឺចន្លោះពី១.៩រ៉ិចទ័រដល់ ៣.៨រ៉ិចទ័រ។

តាមការចុះផ្សាយរបស់ Bangkok Post, បើគិតចាប់ពីម៉ោង៤:២២នាទីព្រឹកដល់១០:៤៣នាទីព្រឹក, ស្រុក Wiang Haeng នៃខេត្តឈៀងម៉ៃ បានកើតមានរញ្ជួយដីចំនួន១២លើក ក្នុងកម្រិត១.៩រ៉ិចទ័រទៅ៣.៥រ៉ិចទ័រ ខណៈនៅស្រុក Pai នៃខេត្ត ម៉ែហុងសុន ឯណោះ ក៏មានការរញ្ជួយដីកម្រិតស្រាល៩លើកដែរ ចាប់ពីម៉ោង៦:១១នាទីព្រឹកដល់១០:៥៧នាទីព្រឹក ដោយការរញ្ជួយខ្លាំងបំផុតមានកម្លាំងត្រឹម ៣.៨រ៉ិចទ័រប៉ុណ្ណោះ។
ការរញ្ជួយទាំងនេះ ត្រូវបានរាយការណ៍ដោយនាយកដ្ឋានសង្កេតការរញ្ជួយដីនៃប្រទេសថៃ ហើយដោយសារតែវាមានកម្រិតស្រាលពេក ទើបធ្វើឲ្យកន្លែងខ្លះ ពលរដ្ឋសឹងតែមិនដឹងថារង្គើផង។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន អ្នកជំនាញថៃ ព្រមានថា ប្រទេសនេះនឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណា ដូច្នេះហើយគេទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។
លោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn លើកឡើងនៅថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥ថា បន្ទះទិចតូនិច Sagaing ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាបន្ទះទិចតូនិចធំបំផុតរបស់អាស៊ីអាគ្នេយ៍ នៅតែបន្តមានសកម្មភាព ហើយនេះគឺជាកង្វល់ធំបំផុតសម្រាប់ប្រទេសថៃ ដោយសារតែឥទ្ធិពលរបស់វា។

ម្យ៉ាងវិញទៀត ប្រទេសថៃក៏ស្ថិតនៅលើខ្សែបន្ទាត់សកម្មចំនួន១៦ផងដែរ ដែលជាហេតុបង្កហានិភ័យនៃគ្រោះរញ្ជួយដីទាំងមិននឹកស្មានដល់ជាពិសេសក្នុងខេត្ត Phitsanulok និង Kanchanaburi។
សូមជម្រាបជាថ្មី ថៃបានរងឥទ្ធិពលធ្ងន់ធ្ងរពីគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ដែលវាយប្រហារប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ខែមីនា ដោយបណ្តាលឲ្យបាក់រលំអគារសវនកម្មកំពុងសាងសងក្នុងទីក្រុងបាងកក សម្លាប់មនុស្សច្រើននាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី