ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ឱ្យឈប់កាប់ដើមសំរ៉ងប្រមូលផ្លែជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងផុតពូជ
ក្នុងរយៈពេលកន្លងមកនេះ សកម្មភាពកាប់ផ្ដួលរំលំដើមសំរ៉ង ដើម្បីប្រមូលផលនៅតាមសហគមន៍ និងនៅតាមព្រៃ ក្នុងតំបន់ការពារធម្មជាតិព្រមទាំងឧទ្យានជាតិកាន់តែកើនឡើង។ ជុំវិញបញ្ហានេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០៧ ខែមេសា ក្រសួងបរិស្ថាន ព្រមានឱ្យបញ្ឈប់ជាបន្ទាន់ ព្រោះជាសកម្មភាពខុសច្បាប់ ធ្វើឱ្យសំរ៉ងប្រឈមផុតពូជ បាត់បង់ផលប្រយោជន៍ទៅថ្ងៃអនាគត សម្រាប់ក្មេងជំនាន់ក្រោយ។

សេចក្ដីប្រកាសព័ត៌មានសរសេរបញ្ជាក់ថា សកម្មភាពកាប់ដើមសំរ៉ងដើម្បីប្រមូលផ្លែនេះ គឺជាការបំផ្លិចបំផ្លាញធនធានធម្មជាតិមានសភាពធ្ងន់ធ្ងរបំផុត ឈានទៅរកការផ្ដាច់ពូជរុក្ខជាតិសំរ៉ងរបស់ជាតិទាំងស្រុង និងជាសកម្មភាពល្មើសនឹង ច្បាប់ដែលមានចែងក្នុងមាត្រា៣៨៤ និងមាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាព កាប់ផ្ដួលដើមសំរ៉ងដោយល្មើសច្បាប់គ្រប់រូបភាព ក្រសួងបរិស្ថាន ស្នើដល់អង្គភាពមានសមត្ថកិច្ច និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចូលរួមសហការ។

សម្រាប់ប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបរបររុករក និងប្រមូលផលអនុផលព្រៃឈើ ក្រសួងបរិស្ថាន ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពកាប់ដើមសំរ៉ង ដើម្បីប្រមូលផ្លែ ដែលជាអំពើបំផ្លាញ ដល់ធនធានធម្មជាតិ។ បន្ថែមពីនេះ ក្រសួងក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានអំពី សកម្មភាពល្មើសនេះ មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។

ដើម្បីជាផលប្រយោជន៍បច្ចុប្បន្ន និងតទៅអនាគត សម្រាប់កូនចៅជំនាន់ក្រោយ ក្រសួងបរិស្ថាន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ មេត្តារួមគ្នាថែរក្សា ការពារដើមសំរ៉ង ដែលជាធនធានធម្មជាតិឱ្យគង់វង្ស និងដាក់សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនឹងរួមគ្នាអនុវត្ត វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ផ្ដួលរំលំដើមសំរ៉ងគ្រប់រូបភាពឱ្យមានប្រសិទ្ធភាពខ្ពស់ជាក់ជាមិនខាន។
គូរជ្រាបថា សំរ៉ង ជារុក្ខជាតិដែលមានដើមធំៗ ដុះក្នុងព្រៃជ្រៅ ក្នុងប្រទេសកម្ពុជា។ គេអាចយកសំរ៉ងទៅច្នៃជាឱសថសម្រាប់ព្យាបាលជំងឺ និងថែទាំសុខភាព។ បច្ចុប្បន្នសំរ៉ង ត្រូវបានគេយកផលិតជាថ្នាំគ្រាប់ ជាភេសជ្ជៈ ជាសាច់សំរ៉ងក្រៀមជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


