Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

បានផុស

នៅ

មនុស្សចំនួន៦៦នាក់បានស្លាប់និងជាង១៦០នាក់រងរបួស ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី Jet Set នៅទីក្រុង Santo Domingo នៃសាធារណរដ្ឋដូមីនីក។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥ អំឡុងការសម្តែងរបស់តារាចម្រៀងដ៏ល្បីឈ្មោះ Rubby Pérez ខណៈក្នុងព្រឹត្តិការណ៍នោះ មានអ្នកចូលរួមជាង៣០០នាក់។

ក្នុង​ចំណោម​មនុស្ស​ស្លាប់​រួមមានទាំងបុគ្គលល្បីឈ្មោះមួយចំនួនផងដែរដូចជា​អតីត​កីឡាករប៊េសស្បលនៃក្របខណ្ឌ Major League Baseball (MLB) គឺ Octavio Dotel និង Tony Blanco ព្រម​ទាំងអភិបាល​ខេត្ត Monte Cristi អ្នកស្រី Nelsy Cruz ផងដែរ។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការបាក់ដំបូលនេះ មិនទាន់ត្រូវបានគេដឹងទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយប្រតិបត្តិការជួយសង្គ្រោះក៏បានចាប់ផ្តើមភ្លាមៗផងដែរ។

ជាការឆ្លើយតបទៅនឹងសោកនាដកម្មនេះ លោកប្រធានាធិបតី Luis Abinader បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ខែមេសា។

(រូបថត៖ Reuters)

ឧបទ្ទវហេតុនេះ បានជំរុញឲ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើស្តង់ដារសុវត្ថិភាពសំណង់ និងរចនាសម្ព័ន្ធនានានៅក្នុងប្រទេស។

សូមជម្រាបថា ក្លឹបរាត្រី Jet Set ដែលបង្កើតឡើងក្នុងឆ្នាំ១៩៧៣ គឺជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញមួយក្នុងប្រទេសដូមីនីក ដោយសារទីនោះតែងរៀបចំព្រឹត្តិការណ៍តន្ត្រីធំៗ។ ក្លឹបនេះបាន​ជួសជុល​ច្រើនលើកច្រើនសាដែរក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ប៉ុន្តែវាធ្លាប់ត្រូវរន្ទះ​បាញ់ម្តង​កាលពី​ឆ្នាំ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម