Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា ជួបរឿងហួសចិត្តថ្ងៃចូលឆ្នាំ ខណៈមហាជនរំពឹងថា ឆ្នាំក្រោយៗលែងមានការលេងទឹកបែបអសីលធម៌

បានផុស

នៅ

អតីតបវរកញ្ញាលំដាប់រងទី១ Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង អំឡុងពេលដើរលេងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយជួបបុគ្គលម្នាក់លេងបាញ់ទឹក និងប៉ាតម្សៅប្រើអប្បកិរិយាមិនសមរម្យលើខ្លួន។ ខណៈសាធារណជន សម្តែងក្តីមិនពេញចិត្តនឹងការលេងបែបនេះ និងសង្ឃឹមថា មិនមានទង្វើនេះនាឱកាសបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំក្រោយៗទៀត។

កុយ អេនណា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា កុយ អេនណា បានបញ្ចេញវីដេអូភ្ជាប់សំណេរថា ខ្លួនពិតជាហួសចិត្តណាស់ចំពោះអកប្បកិរិយារបស់បុគ្គលម្នាក់ ដែលបានយកទឹកមកចាក់ស្រោចញីក្បាលទាំងបំពានខុសពីអ្នកផ្សេង។ អតីតបវរកញ្ញារូបនេះ បន្តថា នេះបានបង្ហាញពីទង្វើអសីលធម៌បំផុត ព្រោះថាការលេងសប្បាយគួរតែគោរពសិទ្ធិអ្នកដទៃ។

ទន្ទឹមនេះ នាងក៏បានណែនាំដែរថា “ការលេងបាញ់ទឹកឬ ប៉ាតម្សៅយើងត្រូវលេងឱ្យមានលក្ខណ:សមរម្យ ពោលគឺពុំគួរបាញ់ដាក់ភ្នែកឡើយអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់គេឯង“។

ជុំវិញរឿងរ៉ាវនេះ ក៏មានមតិសាធារណជនជាច្រើន លើកឡើងនូវការយល់ឃើញដូចគ្នា និងសង្ឃឹម ចូលឆ្នាំប្រពៃណីជាតិខ្មែរឱកាសក្រោយៗ ពុំមានការលេងរបៀបនេះ មិនថាបាញ់ដាក់ភ្នែក ឬត្រចៀក ព្រោះកន្លងមកតែងមានករណីគ្រោះថ្នាក់ដោយសារការលេងខុសរបៀបបែបនេះ។

គួររំលឹកដែរថា ការកម្សាន្តសប្បាយក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរ ក្រៅពីកម្សាន្តសប្បាយជាមួយនឹងល្បែងប្រជាប្រិយខ្មែរ អ្វីដែលយុវវ័យចូលចិត្តលេងបំផុតអំឡុងខែចេត្រក្តៅខ្លាំងនេះ គឺការលេងទឹក។ យ៉ាងណា ការលេងទឹកនេះ ក៏ធ្លាប់បង្កគ្រោះថ្នាក់នឹកស្មានមិនដល់ចំពោះអ្នកដទៃផងដែរ ហេតុនេះហើយ ទើបអជ្ញាធរតាមូលដ្ឋាន ពិនិត្យនិងទប់ស្កាត់ការលេងក្នុងរូបភាពដែលអាចបង្កគ្រោះថ្នាក់ ពិសេស ការលេងគប់ទឹក ឬជះទឹកតាមផ្លូវសាធារណៈដែលមានអ្នកដំណើរកំពុងធ្វើចរាចរណ៍ជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម