កីឡា
វគ្គផ្តាច់ព្រ័ត្រ Copa del Rey ចុងសប្តាហ៍នេះ Barcelona ទំនងអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់
ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski ទំនងនឹងត្រូវអវត្តមាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ទល់នឹង Real Madrid នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន ESPN បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ កំពុងស្ថិតក្នុងការសង្ស័យ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey ទល់នឹង Real Madrid នៅចុងសប្តាហ៍នេះ បន្ទាប់ពីគាត់ត្រូវបានក្លិបបញ្ជាក់ពីរបួសសាច់ដុំភ្លៅខាងឆ្វេង។
Lewandowski បានរងរបួសនេះ នៅក្នុងការប្រកួតក្របខណ្ឌ La Liga កាលពីថ្ងៃ សៅរិ៍ ទី ១៩ ខែមេសា កន្លងទៅ ដែល Barcelona បានយកឈ្នះលើ Celta Vigo ក្នុងលទ្ធផល ៤-៣ ហើយគាត់ត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៧៨។
យ៉ាងណា ជុំវិញស្ថានភាពរបួសនេះ Lewandowski ត្រូវបានគេសង្ស័យថា មិនត្រឹមតែនឹងអវត្តមានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey ចុងសប្តាហ៍នេះប៉ុណ្ណោះទេ សូម្បីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Champions League ទល់នឹង Inter Milan ទាំង ២ ជើងក៏គាត់ទំនងអវត្តមានផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


