Connect with us

ព័ត៌មានជាតិ

ក្រុម​ចាប់​ជំរិត​១២នាក់​ បន្លំ​ខ្លួន​ធ្វើ​ជា​គ្រូពេទ្យ​ចុះ​យក​សំណាក ជំរិត​ទារ​ប្រាក់​៣​ម៉ឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

បានផុស

នៅ

ភ្នំពេញ ៖ ក្រុម​ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះយក​សំណាក​ ហើយ​ចាប់​ជំរិត​ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញឃាត់ខ្លួន​។

ករណី​ចាប់​ជំរិត​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ក្នុងមូលដ្ឋានខណ្ឌចំការមន ហើយសមត្ថកិច្ចជំនាញបន្ដស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ដល់ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ​ ដោយកម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បាន​ចំនួន​០២​នាក់​ដោយ​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​ដែរ​ការ​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​កាលពី វេលា​ម៉ោង​០៤​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១​ដោយ​មាន​ការ​ចូល​រួម​សហការ ដោយ​លោក ម៉ុ​ត ដា​រ៉ា​ជា​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ និង លោក យស យុ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ និងបាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជាច្រើន​បន្ថែម​ទៀត។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ដូច​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ នៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​។ បន្ថែមទៀត​នោះ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ ទទួលបាន​ព័ត៌មាន ក៏​សហការ​ជាមួយ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​០២​នាក់ ដែលជា​ជនជាតិ​ចិន រួច​កម្លាំង​នគរបាល​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​និង​វៀតណាម​បន្តបន្ទាប់​ចំនួន១២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​សាកសួរ​បឋម រួច​ប្រគល់ជូន​កម្លាំង​នគរបាល​ជំនាញ​មូលដ្ឋាន​ខណ្ឌចំការមន​ធ្វើការ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម