ជីវិតកម្សាន្ដ
យុវជនម្នាក់ បើកបង្ហាញការពិតពីក្រោយសកម្មភាព OG តេស្តសំឡេង មិនដូចអ្វីដែលអ្នកឆ្លៀតឱកាសចោទឡើយ
ក្រោយតារារ៉េបវ័យក្មេងពេញដោយសមត្ថភាព OG Golden រងការរិះគន់ពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ ស្តុកតន្ត្រី សិរីមង្គល ទាក់ទងទៅនឹងការតេស្តសំឡេង យុវជនម្នាក់ដែលអះអាងថា ខ្លួនជាផ្នែកមួយនៃក្រុមការងារនៅថ្ងៃនោះ បានចេញមុខមកទម្លាយការពិតដោយបញ្ជាក់ច្បាស់ៗថា វីដេអូដែលបានបង្ហោះ គឺជាសកម្មភាពម៉ោង ១០យប់ ក្នុងពេលហាត់សម។
តាមរយៈវីដេអូឃ្លីបដែលបានច្បិចយកសកម្មភាព Test Sound របស់ OG អំឡុងពេលនៃព្រឹត្តិការណ៍ប្រគំតន្ត្រីឱកាសបុណ្យចូលឆ្នាំខ្មែរដែលទើបនឹងបញ្ចប់ថ្មីៗ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ស្តុកតន្ត្រី សិរីមង្គល បានសរសេររៀបរាប់ថា «វគ្គ ២ មកទៀត តាប៉ែ ម៉ោងថ្មើរហ្នឹងម៉ោងឡើងច្រៀង មិនមែនម៉ោងគេតេស្តសោនទេ! ផ្លែនៅខាងមុខសាប់ រឿងអី មិនកង បើវង់ខ្ញុំដាច់អស់ហើយ លោកតារា»។
ដោយមើលឃើញការច្បិចយកសកម្មភាពតូចមួយបង្កជាការយល់ច្រឡំ បានបកប្រែន័យនៃកាយវិការរបស់ម្ចាស់ខ្សែកជ័យលាភីកម្មវិធី Rapper Fighter ផ្ទុយស្រឡះពីការពិត ធ្វើឱ្យយុវជនម្នាក់ដែលស្ថិតក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនោះដែរ (Poung Phea) ចេញមកជម្រះការយល់ខុស។ លោកថា ការបកស្រាយរឿងអត់ប្រយោជន៍មិនដែលជាចំណូលចិត្តរបស់ពួកយើងឡើយ ប៉ុន្តែបងប្អូនមួយចំនួនតាំងខ្លួនជាតុលាការវាយប្រហារក្មេងប្រុសម្នាក់ដែលជាជំហរក្នុងគ្រួសារតូចមួយ ហើយឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់។
ភ្ជាប់ជាមួយរូបថតរបស់ OG Golden លើឆាកប្រគំតន្ត្រី យុវជនរូបនេះ បន្ថែមថា រូបថតមួយនេះគឺជាសកម្មភាពគាត់សម្តែងពិតប្រាកដក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ។ វីដេអូដែលបានបង្ហោះគឺជាសកម្មភាពម៉ោង ១០យប់ ក្នុងពេលហាត់សម ពោលគឺកំឡុងពេលហាត់សមតែងតែមានអ្នកគាំទ្រមកទស្សនាជាប្រចាំ។

លោកពន្យល់ទៀតថា ទម្លាប់នៃការហាត់សមចម្រៀង Rap គឺមានលក្ខណៈខុសពីចម្រៀងធម្មតា ដូចជាការដើរទៅជិតអ្នកគាំទ្រជារឿងធម្មតាបំផុត។ តែយ៉ាងណា ត្រង់ចំណុចនេះ លោកមិនធ្វើការពន្យល់ច្រើនឡើយដោយសារតែជាបច្ចេកទេស និងការសម្រេចចិត្តទាំងស្រុងក្នុងការរៀបចំ Concert របស់ Producer ថាចង់ឱ្យតារាចម្រៀងដើរទៅណា ច្រៀងបែបណា រួចទើបគេរៀបចំទីតាំង Sound តាមក្រោយក៏បាន មិនជាបញ្ហានោះទេ។
ពាក់ព័ន្ធនឹងការពន្យល់ខាងលើ លោកបន្តថា “ក្រុមការងារ Sound របស់យើងសុទ្ធតែជាអ្នកជំនាញ ឱ្យតែពេលហាត់សម យើងដឹងដំណើររបស់គ្នាទៅវិញទៅមក។ ការបកស្រាយវែកញែកទៅលើការងារដែលខ្លួនគ្មានជំនាញ គ្រាន់តែជាជនរងគ្រោះរបស់ម្ចាស់ Page ដែលយក Video ចេញពីគណនី Tiktok អ្នកផ្សេង រួចបង្ហោះដាក់ caption ដើម្បីទាក់ទាញ Like និង Share ប្រម៉ូតក្រុមតន្រ្តីខ្លួន គ្រាន់តែដើម្បី like និង Share បង្កើតរឿងថោកទាបបំផុត ខ្ញុំចង់បញ្ជាក់ថាម្ចាស់ Page ដែល post មិនមែនជាក្រុមការងារឬផ្នែកណាមួយនៃពួកយើងនោះទេ។ ចំណាត់ការល្អបំផុត ឃើញ post មួយ report មួយ សូមលុបបំបាត់ពត៌មានក្លែងក្លាយពួកឆ្លៀតឱកាស”។

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


