ព័ត៌មានអន្ដរជាតិ
ចូលកាន់តំណែងបាន១០០ថ្ងៃ ត្រាំ ធ្វើរឿង៦យ៉ាង ផ្អើលពិភពលោក
គិតត្រឹមថ្ងៃទី៣០ខែមេសា តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី២របស់លោក ដូណាល់ ត្រាំ មានរយៈពេល១០០ ថ្ងៃគត់។ ក្នុងអំឡុងពេលនេះដែរ លោកបានធ្វើរឿងជាច្រើន បង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ខណៈក្នុងនោះមានរឿងខ្លះ គ្មាននរណានឹកស្មានដល់ឡើយ ជាពិសេសជុំវិញបញ្ហាពន្ធគយតែម្តង។

ខាងក្រោមនេះគឺជារឿងទាំង ដែលលោកត្រាំ ធ្វើឲ្យផ្អើលពិភពលោក៖
១. ថ្ងៃ២០ខែមករា៖ ការចុះហត្ថលេខាលើបញ្ជាប្រតិបត្តិទ្រង់ទ្រាយធំ
បានតំណែងជាប្រធានាធិបតីអាណត្តិទី២ភ្លាម លោក ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន២៦ ធ្វើឲ្យផ្អើលពិភពលោក ដូចជាការដកសហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក និងការលើកលែងទោសដល់ក្រុមកុបកម្ម ដែលចូលលុកលុយវិមានកាពីតូល កាលពីបួនឆ្នាំមុន ជាដើម។
២. ថ្ងៃ៤កុម្ភៈ៖ ត្រាំ បង្ហាញបំណងគ្រប់គ្រងតំបន់ហ្គាហ្សា
ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu, លោក ត្រាំ និយាយថា តំបន់ហ្គាហ្សាស្ទ្រីបដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមនិងជាជម្រករបស់ជនជាតិប៉ាឡេស្ទីនជាងពីរលាននាក់នោះ អាចក្លាយជា «តំបន់ Riviera of the Middle East»។ លោកបានប្រកាសពីផែនការដែលសហរដ្ឋអាមេរិក នឹងគ្រប់គ្រងទឹកដីនេះ ហើយអភិវឌ្ឍវា ថែមទាំងបង្ហើបថា ប្រជាជនប៉ាឡេស្ទីនអាចបណ្តេញចេញពីតំបន់ ហ្គាហ្សា ផងដែរ ដែលរឿងនេះបង្កការខឹងសម្បាយ៉ាងខ្លាំងពីអន្តរជាតិ។
៣. ថ្ងៃទី១២ខែកុម្ភៈ៖ ត្រាំ ចាប់ផ្តើមទំនាក់ទំនងជាមួយពូទីន សាជាថ្មី
លោក ត្រាំ បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល៩០នាទី ជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដោយបញ្ចប់ភាពឯកោផ្នែកការទូតជាច្រើនឆ្នាំរបស់រុស្ស៊ី។ ក្រោយមកមានការហៅទូរស័ព្ទបន្តទៀត ហើយមានការរៀបចំជំនួបជាច្រើនរវាងប្រទេសទាំងពីរ ឈានដល់ការចុះសម្រុងគ្នា ឆ្ពោះទៅរកការដោះដូរអ្នកទោសពីរនាក់រវាងទីក្រុងវ៉ាស៊ីនតោននិងមូស្គូ។
៤. ថ្ងៃទី២៨ខែកុម្ភៈ៖ ត្រាំ ធ្វើឲ្យ ហ្សេលេនស្គី អាម៉ាស់មុខ
នៅចំពោះមុខកាមេរ៉ាអំឡុងកិច្ចប្រជុំនៅសេតវិមាន ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រូវអាម៉ាស់មុខ ដោយសារតែរងការស្តីបន្ទោសពីសំណាក់លោក ត្រាំ និងអនុប្រធានាធិបតីអាមេរិក JD Vance ដែលបរិហារគាត់ថា មិនចេះដឹងគុណអាមេរិក ដែលខំជួយក្នុងសង្គ្រាមជាមួយរុស្ស៊ី។
៥. ថ្ងៃទី២៦ខែមីនា៖ ត្រាំ បង្ហាញមហិច្ឆតាកាន់កាប់តំបន់ Greenland
លោក ដូណាល់ ត្រាំ បានបង្ហាញមហិច្ឆតាកាន់កាប់តំបន់ Greenland ឈានដល់ថ្នាក់គំរាមប្រើកម្លាំងយោធាទៀតផង ដើម្បីយកកោះនេះមកគ្រប់គ្រង ហើយក្រោយមក លោក Vance និងភរិយារបស់គាត់ ក៏ធ្វើដំណើរទស្សនកិច្ចនៅទីនោះ ដោយបង្កជាភាពតានតឹងខ្លាំង។
លោក ត្រាំ និយាយថា៖«យើងត្រូវការ Greenland សម្រាប់សុវត្ថិភាពនិងសន្តិសុខអន្តរជាតិ។ យើងត្រូវតែមានវា»។
៦. ថ្ងៃទី២ដល់៩ខែមេសា៖ ត្រាំ បញ្ឆេះសង្គ្រាមពន្ធ
នៅថ្ងៃទី២ខែមេសា លោក ត្រាំ បានប្រកាសពីការដាក់ពន្ធទ្រង់ទ្រាយធំប្រឆាំងប្រទេសនានាលើពិភពលោក ដោយចោទប្រកាន់ប្រទេសទាំងនោះថា បានទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិក។
ដ្បិតថា ប៉ុន្មានថ្ងៃក្រោយ លោកបានបញ្ចុះពន្ធលើការនាំចូលភាគច្រើនរបស់ពិភពលោកមកនៅត្រឹម១០% រយៈពេល៩០ថ្ងៃក៏ដោយ ប៉ុន្តែលោកបានដំឡើងពន្ធគយរបស់ចិនឯណោះ ដល់១៤៥%។
វិបត្តិនេះបានធ្វើឲ្យទីផ្សារពិភពលោកដាំក្បាលចុះ ព្រមទាំងនាំឲ្យតម្លៃមាសហក់ឡើងនិងប៉ះពាល់ដល់តម្លៃប្រាក់ដុល្លារ៕
ប្រភព៖ VN Express
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


