ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង»
ក្នុងបទសម្ភាសជាមួយជាមួយសារព័ត៌មាន Atlantic កាលពីថ្ងៃចន្ទទី២៨ខែមេសាឆ្នាំ២០២៥ មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ អះអាងថា បច្ចុប្បន្ននេះ គាត់មិនមែនគ្រប់គ្រងតែសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែគឺគាត់គ្រប់គ្រងពិភពលោកទាំងមូលតែម្តងនៅក្នុងអាណត្តិទី២នេះ។

ក្នុងបទសម្ភាសនោះ លោក ត្រាំ និយាយថា «ជាដំបូង ខ្ញុំត្រូវធ្វើរឿងចំនួន២ រឿងទី១គឺត្រូវដឹកនាំប្រទេសនិងរស់រានមានជីវិត ហើយរឿងទី២គឺ ខ្ញុំគ្រប់គ្រងប្រទេសនិងពិភពលោកទាំងមូល»។
សារព័ត៌មាន Atlantic បានបញ្ចេញបទសម្ភាសនេះ ដើម្បីគម្រប់ការចូលកាន់តំណែងបាន១០០ថ្ងៃរបស់លោកត្រាំ ខណៈក្នុងរយៈពេលជាង៣ខែមកនេះ ប្រធានាធិបតីទី៤៧របស់អាមេរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិជាង១៤០ ដើម្បីសម្រេចគោលនយោបាយរបស់ខ្លួននិងកម្ចាត់សត្រូវនយោបាយ។

ទន្ទឹមនោះ ពាក់ព័ន្ធពាក្យចចាមអារ៉ាមដែលថា លោកត្រាំនឹងកែរដ្ឋធម្មនុញ្ញាហើយបន្តឈរឈ្មោះកាន់តំណែងអាណត្តិទី៣ទៀតនោះ, ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះលើកឡើងថា ពេលនេះលោកមិនទាន់មានផែនការច្បាស់លាស់ក្នុងការបន្តធ្វើការលើសអាណត្តិទី២ទេ ព្រោះថារឿងរ៉ាវស្មុគស្មាញទេ។
បទសម្ភាសរបស់លោកត្រាំនេះ កើតឡើងចំពេលការស្ទាបស្ទង់មតិរបស់ The Washington Post, ABC News និង Ipsos បង្ហាញថា អត្រាគាំទ្រគាត់បានធ្លាក់ចុះមកនៅត្រឹម ៣៩% ព្រោះតែក្តីបារម្ភអំពីបញ្ហាសេដ្ឋកិច្ចនិងវិធានការពន្ធរបស់គាត់។
សូមជម្រាបជាថ្មី លោក ត្រាំ បានឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយផ្តួលលោកស្រី កាម៉ាឡា ហារីស ហើយចូលកាន់តំណែងអាណត្តិទី២ជាផ្លូវការនៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥។

ការវិលមកវិញរបស់លោកត្រាំ បានធ្វើឲ្យពិភពលោកក្រឡាប់ចាក់ជាពិសេសជុំវិញវិធានការពន្ធតែម្តង ដោយលោកបានប្រើវិធានការក្តៅមិនលើកលែងសូម្បីសម្ព័ន្ធមិត្ត។
មិនត្រឹមប៉ុណ្ណឹង លោកបានបង្ហាញមហិច្ចតាចង់គ្រប់គ្រងព្រៃកជីកប៉ាណាម៉ានិងតំបន់ Greenland ព្រមទាំងចង់ឲ្យប្រទេសកាណាដា ចូលជារដ្ឋទី៥២របស់ខ្លួន ហើយអ្វីដែលគេនឹកស្មានមិនដល់នោះគឺថា លោកបែរជាទោរទន់ទៅខាងរុស្ស៊ី ងាកមកដាក់សម្ពាធខ្លាំងលើអ៊ុយក្រែន ខុសពីការឃោសនាដែលថា នឹងបញ្ចប់សង្គ្រាមនេះឲ្យបានត្រឹមរយៈពេល២៤ម៉ោង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ កប៉ាល់អាមេរិក ត្រូវតែធ្វើដំណើរតាមព្រែកជីកប៉ាណាម៉ានិងស៊ុយអេ ដោយមិនគិតថ្លៃ

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព១ សប្តាហ៍ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់