ព័ត៌មានជាតិ
តើមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ទីរពេទ្យនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។

តើមន្ទីរពេទ្យតេជោសន្តិភាពដែលមានគ្រែពេទ្យជិត១ម៉ឺន មានព្យាបាលជំងឺអ្វីខ្លះ?
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាមន្ទីរពេទ្យពហុព្យាបាល ព្យាបាលជំងឺឆ្លង និងចូលរួមក្នុងការទ្រទ្រង់សភាពការណ៍គ្រោះមហន្តរាយផ្សេងៗជាយថាហេតុ។ មន្ទីរពេទ្យបានផ្តល់សេវាសុខាភិបាលទូទៅមានជាអាទិ៍៖ វិជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ ទន្តសាស្ត្រ សម្ភព រោគស្ត្រី រោគកុមារ ថែរទាំមនុស្សចាស់ លាងឈាម វះកាត់បាក់បែកឆ្អឹង និងសរសៃប្រសាទ តម្រង់នោម ពោះ ទ្រូង និងសង្គ្រោះបន្ទាន់។
នៅក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដាក់ដំណើរការចំនួន ១២ផ្នែក សម្រាប់សេវាពិនិត្យ និងព្យាបាល រួមមាន ផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវេជ្ជសាស្ត្រទូទៅ និងជំងឺឆ្លង, ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ, ផ្នែកប្រពោធនកម្មសល្យសាស្ត្រ និងសណ្តំ, ផ្នែកសល្យសាស្ត្រ, ផ្នែកសម្ភព និងរោគស្ត្រី, ផ្នែករោគកុមារ និងទារកសាស្ត្រ, ផ្នែកមន្ទីរពិសោធន៍, ផ្នែករូបភាពវេជ្ជសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែករថយន្តសង្គ្រោះបន្ទាន់។

ដោយមានកំណើនអ្នកជំងឺមកទទួលសេវាយ៉ាងច្រើនលើសលប់ មន្ទីរពេទ្យបានពង្រីកវិសាលភាពក្នុងការផ្តល់សេវាបន្ថែម រួមមាន ទីតាំងពិគ្រោះជំងឺក្រៅ និងពិនិត្យសុភាពបន្ថែម ឱសថស្ថានថ្មីមួយកន្លែង គ្លីនិកព្យាបាលដោយចលនា សេវាប្រឹក្សាអភិវឌ្ឍកុមារ សេវាត្រចៀកច្រមុះ និងបំពង់ក គ្លីនិកសុខភាពមាត់ធ្មេញ គ្លីនិកចក្ខុសាស្ត្រ និងបន្ទប់ VIP សម្រាកព្យាបាលសម្រាប់ផ្នែកសម្ពព និងរោគស្ត្រី។
ចំពោះផ្នែកពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព រួមមាន ពិគ្រោះជំងឺទូទៅ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺផ្លូវចិត្ត ជំងឺសើស្បែក ជំងឺសួត ជំងឺរលាកសន្លាក់ ពិគ្រោះជំងឺវះកាត់ ពិគ្រោះរោគស្ត្រី ពិគ្រោះរោគកុមារ និងទារក ជំងឺក្រពះពោះវៀន ពិនិត្យផ្ទៃពោះមុនសម្រាល និងតាមដានសុខភាពក្រោយសម្រាល និងពិនិត្យសុខភាពទូទៅ។
សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ៧ ៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ គេន ម៉ាលិះ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង